ខ្សែបម្រើ Matheus Nunes របស់ក្លឹប Manchester City ត្រូវបានប៉ូលីសធ្វើការចាប់ឃាត់ខ្លួនពីបទសង្ស័យលួចទូរស័ព្ទដៃរបស់គេខណៈហេតុការណ៏ដ៏គួរអោយហួសចិត្តនេះបានកើតមានឡើងនៅក្នុងក្លឹបរាត្រីកំសាន្តមួយកន្លែងនៅឯរដ្ឋធានី Madrid ប្រទេសអេស្បាញ។ កីឡាករអន្តរជាតិព័រទុយហ្គាល់បច្ចុប្បន្នមានវ័យ ២៦ឆ្នាំរូបនេះត្រូវបានឃុំខ្លួននៅប៉ុន្មានម៉ោងក្រោយកើតហេតុនារាត្រីថ្ងៃទី ៨ ខែកញ្ញានៅឯក្លឹបឌីស្កូ La Riviera ហើយត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលីសក្នុងតំបន់Arganzuelaដើម្បីសាកសួរ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សប្រភពពីគេហទំព័រ El Mundo របស់អេស្ប៉ាញ បានចុះផ្សាយថាៈការចាប់ខ្លួននេះ បានកើតមានឡើងនៅម៉ោងប្រហែល ៥.៣០ ព្រឹក បន្ទាប់ពីគាត់ត្រូវបានគេចោទប្រកាន់ថា បានយកទូរស័ព្ទពីបុរសរងគ្រោះមានវ័យ៥៨ ឆ្នាំ ខណៈ Nunes បានព្យាយាមថតរូបម្ចាស់ទូរសព្ទដោយគ្មានការអនុញ្ញាតនៅក្នុងបន្ទប់ទឹកក្នុងក្លឹបរាត្រីកើតហេតុនោះ។ កីឡាករសញ្ជាតិព័រទុយហ្គាល់Nunes តម្លៃខ្លួន៥៣លានផោន និងមានដើមកំណើតប្រេស៊ីល ត្រូវបានចោតប្រកាន់ផងដែរថាបានធ្វើសកម្មភាពឆក់យកទូរសព្ទដៃ ទាំងកំហឹង ហើយបដិសេធមិនប្រគល់វាមកម្ចាស់របស់គេវិញនោះទេ។អតីតកីឡាកររបស់ក្រុម Wolves ត្រូវបានប៉ូលីសចាប់ដាក់ខ្នោះប៉ុន្តែត្រូវបានដោះលែងប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីការអន្តរាគមន៍ពីមេធាវី។
Nunes បានសម្រាកលំហែកាយនៅក្នុងទីក្រុង Madrid ជាមួយមិត្តភ័ក្តិក្រោយពីមិនត្រូវបានក្រុមជម្រើសជាតិព័រទុយហ្គាល់កោះហៅ កាលពីខែមុន។កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានចូលលេងបម្រុងសម្រាប់ Man City ក្នុងការប្រកួតជ័យជំនះលើ Brentford ២ទល់និង១។ Nunes បានចាប់ផ្តើមយុទ្ធនាការលើកដំបូងរបស់គាត់ក្នុងជ័យជម្នះ ២-១ ពានCarabao Cup លើ Watford កាលពីខែមុន ដោយស៊ុតបញ្ចូលទីគ្រាប់ទីពីរ ។ ពីរលើកចុងក្រោយរបស់ Man City ទល់នឹង Arsenal និង Newcastle Nunes មិនបានជាប់សូម្បីបម្រុង ប៉ុន្តែបានលេងពេញមួយប្រកួតក្នុងជ័យជម្នះ ៤-0 Champions League របស់ពួកគេលើក្រុម Slovan Bratislava កាលពីយប់ថ្ងៃអង្គារដើមសប្តាហ៏នេះ។
ប្រភព:Dailymail sport