
ក្រុមម្ចាស់ជើងឯកChampion League Real Madrid បានស្គាល់រសជាតិបរាជ័យក្នុងការប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុបជាលើកដំបូងរបស់ពួកគេចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣ ក្រោមថ្វីជើងម្ចាស់ផ្ទះ Lille បានធ្វើឱ្យពួកគេខកចិត្តនៅឯកីឡដ្ឋាន Pierre-Mauroy ។វាក៏ជាបរាជ័យលើកដំបូងផងដែរសម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោកCarlo Ancelotti ក្នុងការដឹកនាំក្រុមសរុប៣៦លើកនៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់ចាប់តាំងពីថ្ងៃទី ១៨ ខែមករាដើមឆ្នាំ២០២៤ ទល់នឹង Atletico Madrid ក្នុងការប្រកួតពានរង្វាន់ Copa del Rey ។ កីឡាករ David មានឪកាសរកបានគ្រាប់បាល់ប៉េណាំងទីនៅនាទីទី៤៥+ ៣ មុនបញ្ចប់តង់ទី១។ គួរកត់សម្គាល់ថាក្រុមទាំងពីរគឺភ្ញៀវទទួលបានកាតលឿង៥ ខណៈម្ចាស់ផ្ទះ ២។
កីឡាករឆ្នើម Kilyan Mbappe មានឱកាសវិលត្រលប់មកបង្ហាញខ្លួនឡើងវិញក្រោយមានបញ្ហារបួសភ្លៅ។Real Madrid ដែលបានយកឈ្នះ Stuttgart ក្នុងការប្រកួតបើកឆាករបស់ពួកគេ និងធ្វើជាម្ចាស់ផ្ទះទទួលក្រុមជើងឯករង Borussia Dortmund ក្នុងការប្រកួត Champions League លើកទី៣ខណៈដែល Lille ធ្វើដំណើរទៅជួប Atletico Madrid ។
ប្រភព:BBC
វីដេអូ:

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី Brighton។ផ្ទុយទៅវិញ Brighton បានដាក់តម្លៃលក់Balela ក្នុងតម្លៃរហូតដល់ទៅ104 លានផោនឯណោះសម្រាប់កីឡាករវ័យ ២១ឆ្នាំរូបនេះប៉ុន្តែការទិញបាន […]


