ការប្រកួតពានរង្វាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីអឺរ៉ុបឆ្នាំ ១៩៨២ រវាងក្រុម Aston Villa និង Bayern Munich នៅទីក្រុង Rottedam ប្រទេសហូឡង់ ខណៈការប្រកួតនេះនឹងកើតឡើងសាជាថ្មីសម្រាប់ការប្រកួតជើងទី២វគ្គ៣៦ក្រុមក្រោយខកខាន ជួបគ្នាជាង ៤២ ឆ្នាំក្រោយក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ ខណៈដែលក្រុមយក្សរបស់អាល្លឺម៉ង់បានធ្វើដំណើរមកសួរសុខទុក្ខក្រុមAston Villa នៅគីឡាដ្ឋាន Villa Park នៅថ្ងព្រហស្បត្ត៍ស្អែកនេះវេលាម៉ោង ២រំលងអធ្រាត។ក្រុមទាំងពីរបានយកឈ្នះការប្រកួតបើកឆាកដោយAston Villa បានលត់ Young Boys ប្រទេសស្វីស ៣ទល់និង០ ខណៈBayern Munich បានផ្តួលក្រុម Dinamo Zagreb រហូតដល់ទៅ៩គ្រាប់។
១.ប្រវត្តិជួបគ្នា
វាជាការជួបគ្នាលកដំបូងរវាងក្រុមទាំងពីរបន្ទាប់ពីពួកគេបានជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UCL កាលពីឆ្នាំ១៩៨២ខណៈ Aston Villa បានយកឈ្នះក្នុងលទ្ធផល ១ទល់និង០។
២.ពត៌មានក្រុមAston Villa(ម្ចាស់ផ្ទះ)
ក្រុមលោកUnai Emery បានអវត្តមានប្រធានក្រុម John McGinn សម្រាប់ការប្រកួតពីរលើកចុងក្រោយរបស់ Aston Villa ដោយសារតែរបួសសរសៃពួរ ហើយតារាស្កុតឡេននឹងខកខានការប្រកួតនៅថ្ងៃពុធ។Matty Cash (ភ្លៅ) ក៏ត្រូវបានច្រានចោលផងដែរ ខណៈកីឡាករអវត្តមានរយៈពេលយូរ Tyrone Mings និង Boubacar Kamara ទាំងពីរបានត្រលប់មកហ្វឹកហាត់ពេញលេញវិញ ប៉ុន្តែអ្នកទាំងពីរមិនទាន់ត្រៀមខ្លួនជាស្រេចសម្រាប់ក្រុមដំបូងឡើយ។ជាមួយនឹង Leon Bailey ថ្មីៗនេះ ជម្រើសនៃការវាយលុករបស់ Villa ដែលជំនួស Jhon Duran ខណៈខ្សែប្រយុទ្ធឆ្នើម Ollie Watkins និងត្រៀមចូលលេងជម្រើសដំបូង។Morgan Rogers បានបង្កើតឱកាសចំនួន ៤ ពីការប្រកួតបើកឆាកក្នុងការប្រកួត Champions League លើកដំបូងរបស់គាត់ គិតចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងចាប់តាំងពី Danny Welbeck បង្ហាញខ្លួនក្នុងឆ្នាំ ២០០៩ ខណៈគាត់បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់នៅ Premier League នៃរដូវកាលកាលនេះពីចុងសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Konsa, Carlos, Torres, Digne; Onana, Tielemans; Bailey, Rogers, Ramsey; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-១-១
៣.ពត៌មានក្រុមBayern Munich(ភ្ញៀវ)
ទន្ទឹមនឹងនេះដែរ Michael Olise រកបាន ៥ គ្រាប់ពីការប្រកួត Bayern Munich ៤ លើកចុងក្រោយ ខណៈHarry Kane នាពេលថ្មីៗទើបតែរកបានគ្រាប់បាល់ជាមួយ Werder Bremen គឺជាគ្រាប់ទី ៤១ របស់គាត់នៅក្នុង Bundesliga និងបានវ៉ាដាច់កំណត់ត្រាកីឡាកររJadon Sancho ជាកីឡាករអង់គ្លេសដែលធ្លាប់រកបានច្រើនបំផុតនៅនៅលីគកំពូលរបស់អាល្លឺម៉ង់។ទោះបីជាគាត់ជាក្តីបារម្ភកំលុងរបួសកជើងពេលប្រកួតស្មើ Leverkusen Kane និងត្រៀមចូលលេងក្រោយស៊ុតបញ្ចូលទីចំនួន ៧ គ្រាប់ពីការប្រកួត ៦ លើកមុននៅ Villa Park ក្នុងនោះឈ្នះការប្រកួត២ដង។ អ្នកចាំទីជើងចាស់ Manuel Neuer បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ក្រោយមានបញ្ហាភ្លៅ។ ទោះបីជាយ៉ាងណាក៏ដោយ Sacha Boey និង Josip Stanisic (របួសជង្គង់ទាំងពីរ) និងសមាជិកថ្មិ Hiroki Ito (របួសជើង)។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Guerreiro, Upamecano, Kim, Davies; Kimmich, Pavlovic; Olise, Musiala, Gnabry; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Aston Villa ២ :២ Bayern Munich
ប្រភព:whoscored &sportsmole
កីឡាករ Nathan Tella រកបានគ្រាប់បាល់ជ័យជំនះតែ១គ្រាប់គត់នៅនាទីទី៦៩ ក្រោយពីក្រុម ម្ចាស់ជើងឯកអាល្លឺម៉ង់ Bayer Leverkusen មានឱកាសច្រើនដោយសារតែក្រុមម្ចាស់ផ្ទះ Bayern Munich នៅសល់កីឡាករតែ១០នាក់ពោលគឺបន្ទាប់ពី អ្នកចាំទីជើងចាស់ Manuel Neuer ត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី១៧ នៃតង់ទី១ពេលរត់ចញទៅព្យាយាមសង្គ្រោះបាល់ដោយប៉ះទង្គិចជាមួយខ្សែការពារស្លាបឆ្វេង Jeremie Frimpong ។ជ័យជំនះនេះបានជួយអោយក្រុមលោក Xabi Alonso កក់កៅអីរបស់ពួកគេក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីបានផ្តួលគូប្រជែង Bayern Munich ត្រឹមលទ្ធផល១ទល់និង០កាលពីយប់ថ្ងៃអង្គារ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich ធ្លាក់ចេញពី DFB Pokal ក្រោយបរាជ័យក្រោមថ្វីជើង Leverkusen (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំដើមកំណើតអង់គ្លេសតែមានសញ្ជាតិដើ់មនីហ្សេរីយ៉ាធ្លាប់លេងអោយក្លឹប Burnley និង Southampton ប៉ុន្តែTella បានផ្លាស់ទៅលេងនៅលីកកំពូលអាឡឺម៉ង់គឺ Leverkusen។ សម្រាប់ក្រុម Bayern Munich […]