Close
Ads: 88BOL
Featured-Image
Prediction:Inter Milan អាចផ្តួល FK CRvena Zvezda បានដែររឺទេ?
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីការប្រកួតស្មើគ្នាក្នុងការប្រកួតបើកឆាក Champions League របស់ពួកគេ Inter Milan ក្រុមជើងឯកអ៊ីតាលី នឹងស្វែងរកការឈ្នះលើកដំបូងរបស់ពួកគេក្នុងដំណាក់កាលកំពូលទ្វីបអឺរ៉ុបនៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃពុធ ខណៈដែលពួកគេស្វាគមន៍ Red Star Belgrade របស់ស៊ែប៊ីមកកាន់ទឺកដី San Siro ។
ខណៈពេលដែល Inter Milan គឺជាកម្លាំងដ៏ខ្លាំងមួយនៅលើទីលានប្រកួត ក្រុម Red Star នៅតែរង់ចាំការឈ្នះក្រៅដីជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតក្លឹបកំពូលរបស់ UEFA ចាប់តាំងពីយុគសម័យ European Cup បានបញ្ចប់។ សម្រាប់ Inter MIlan ៦ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺឈ្នះ៣ស្មើ២ចាញ់១ ខណៈ Red Star Belgrade រឺឈ្មោះថ្មី FK Crvena Zvezdaឈ្នះ៥ចាញ់១ ខណៈការប្រកួតនៅ UCL ៣ដងចុងក្រោយឈ្នះ១ចាញ់២(បូករួមការប្រកួតជម្រុះ)ប៉ុន្តែ Inter MIlan ស្មើ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរធ្លាប់ជួបគ្នា២លើកគត់គិតចាប់តាំងពីឆ្នាំ១៩៨១មក (ការប្រកួត២ដងនោះ Inter MIlan ឈ្នះ១និងស្មើ១)

Zielinski, de Vrij & Taremi to start for Inter Milan vs Red Star UCL clash

How to watch today's Inter vs Red Star Belgrade Champions League game: Live  stream, TV channel, and start time | Goal.com UK
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ) Inter Milan
ក្តីបារម្ភចម្បងរបស់ Inter នៅមុនការប្រកួតក្នុងក្របខណ្ឌ Champions League លើកដំបូងរបស់ពួកគេគឺទាក់ទងនឹងកាយសម្បទារបស់ខ្សែបម្រើដ៏មានឥទ្ធិពល Nicolo Barella ដែលត្រូវបានអវត្តមានដោយសាររបួសភ្លៅកាលពីចុងសប្តាហ៍។ទាំង Piotr Zielinski ឬ Davide Frattesi នឹង​ក្លាយជា​សមាជិក​ជំនួស ប្រសិនបើ​កីឡាករ​អន្តរជាតិ​អ៊ីតាលី​មិនអាច​ជាសះស្បើយ​សម្រាប់​ថ្ងៃ​អង្គារ ខណៈ​ខ្សែការពារ​ស្លាប​សញ្ជាតិ​កាណាដា Tajon Buchanan គឺជា​សមាជិក​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​អវត្តមាន​របស់​ម្ចាស់ផ្ទះ។
មុនពេលការប្រកួតលីកដ៏ស្វិតស្វាញជាមួយ Torino លោក Simone Inzaghi អាចនឹងផ្លាស់ប្តូរកីឡាករមួយចំនួន ប៉ុន្តែកីឡាករដែលគាត់ជ្រើសរើសផ្អែកលើបទពិសោធន៍ច្រើន អាយុជាមធ្យមសម្រាប់ជម្រើងដំបូងដូចពេលលេងទល់ Manchester City គឺ ២៩ឆ្នាំ ២៦៣ ថ្ងៃឡើងទៅ
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Pavard, Acerbi, Bastoni; Dumfries, Zielinski, Calhanoglu, Mkhitaryan, Dimarco; Taremi, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២

Red Star Belgrade 2-0 Liverpool: Milan Pavkov double stuns Reds in Serbia |  Football News | Sky Sports
៣.ពត៌មានក្រុម(ភ្ញៀវ) Red Star Bel Gradde( FK Crvena Zvezda)
ដៃគូនៅខ្សែបម្រើកណ្តាល Rade Krunic ន​ិងត្រឡប់ទៅ San Siro ជាកន្លែងដែលគាត់បានឈ្នះ Scudetto ជាមួយ Milan ក្នុងឆ្នាំ ២០២២ ហើយ Timi Elsnik និងចូលលលេង។ ទន្ទឹមនឹងនេះដែរ ក្រុម Red Star Belgrade គ្រោងនឹងធ្វើដំណើរដោយគ្មាន Ognjen Mimovic (ជើង) និងអវត្តមានរយៈពេលវែង Vladimir Lucic (ជង្គង់)។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGlazer; Seol, Djiga, Spajic, Rodic; Krunic, Elsnik; Silas, Ivanic, Milson; Ndiaye
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Inter MIlan ៣ : ០Red Star Belgrade
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
តាប៉េបស្ងើចសរសើរកីឡាកររូបនេះមានសមត្ថភាពល្អដូច Rodri បេះបិទ(មាន១វីដេអូ)
featured image

Mateo Kovacic បានស៊ុតបញ្ចូលទី២គ្រាប់យ៉ាងល្អ ខណៈមិត្តរួមក្រុមសញ្ជាតិបែលហ្សិក Geremy Doku ក៏រកបាន១គ្រាប់យ៉ាងល្អ នាំអោយក្រុមម្ចាស់ផ្ទះមេឃខៀវ Man. City វិលត្រលប់មករកជ័យជំនះវិញ ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍នៅក្របខណ្ឌ EPLដោយលទ្ធផល ៣ទល់និង២ជាមួយក្រុមភ្ញៀវ Fulham ទោះបីជាពួកគេបានរកគ្រាប់បាល់ដោយអតីតកីឡាករ Man.Utd គឺ Andre Perriera នាំមុខមុនក៏ដោយ។ ក្រោយទទួលជ័យជំនះគ្រូបង្វឹក Pep Guardiola បាននិយាយដោយទឹកមុខញញឺមថាៈការបំពេញកាតព្វកិច្ចរបស់ Kovacic គឺ Copy និង Pass របៀបលេងរបស់Rodriបេះបិទតែម្តង ។អត្ថបទកំពុងចាប់អារម្មណ៍៖ តាប៉េបស្ងើចសរសើរកីឡាកររូបនេះមានសមត្ថភាពល្អដូច Rodri បេះបិទ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាខ្សែបម្រើកណ្តាលដ៏មានឥទ្ធិពលគឺ Rodri Hernandez ដែលជាខ្សែបម្រើ-ការពារដ៏សំខាន់របស់ក្រុមមេឃខៀវ Man. City រងរបួសសរសៃពួរជង្គង់និងត្រូអវត្តមានរហូតដល់បញ្ចប់រដូវកាល ខណៈមជ្ឈដ្ឋាន និងគ្រូបង្វឹកបានចាត់ទុកតួនាទីរបស់កីឡាករអន្តរជាតិអេស្បាញគឺមិនអាចមានអ្នកមកជំនួសបាននោះទេ ។ ទោះយ៉ាងណាក្រោយពីRodri រងរបួសខ្សែបម្រើអន្តរជាតិក្រូអាតគឺ Kovacic បានលេងចាប់ដៃគូគ្នាជាមួយខ្សែបម្រើជើងចាស់អន្តរជាតិអាឡឺម៉ង់ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 7 6 0 1 13 2 +11 18
    2 Manchester City 7 5 2 0 17 8 +9 17
    3 Arsenal 7 5 2 0 15 6 +9 17
    4 Chelsea 6 4 1 1 15 7 +8 13
    5 Aston Villa 6 4 1 1 12 9 +3 13
    6 Newcastle United 7 3 3 1 8 7 +1 12
    7 Fulham 7 3 2 2 10 8 +2 11
    8 Tottenham Hotspur 6 3 1 2 12 5 +7 10
    9 Brentford 7 3 1 3 13 13 +0 10
    10 Brighton & Hov… 6 2 3 1 10 8 +2 9
    11 Nottingham Forest 6 2 3 1 6 5 +1 9
    12 West Ham United 7 2 2 3 10 11 -1 8
    13 AFC Bournemouth 7 2 2 3 8 10 -2 8
    14 Manchester United 6 2 1 3 5 8 -3 7
    15 Leicester City 7 1 3 3 9 12 -3 6
    16 Everton 7 1 2 4 7 15 -8 5
    17 Ipswich Town 7 0 4 3 6 14 -8 4
    18 Crystal Palace 7 0 3 4 5 10 -5 3
    19 Southampton 7 0 1 6 4 15 -11 1
    20 Wolverhampton Wanderers 7 0 1 6 9 21 -12 1
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031  
  • Sponsor by 88Bol