
ក្លឹបបិសាចក្រហម Man Utd បានបង្ហាញនូវរូបភាពជាលើកដំបូងនៃគម្រោងសាងសង់វិញនូវ Old Trafford ដ៏មានសក្តានុពល។ យោងតាមសារព័ត៌មាន ESPN ចុះផ្សាយកាលពីខែមុនបានបញ្ជាក់ថា United បច្ចុប្បន្នកំពុងដំណើរនៃការអភិវឌ្ឃន៍កីឡដ្ឋានថ្មីរបស់ពួកគេ ដោយទំនងចំណាយដល់ទៅ២ពានលានផោន និងអាចផ្ទុះទស្សនិកជនដល់ទៅ ១០០,០០០ នាក់ដែលច្រើនជាងចំនួចផ្ទុកបច្ចុប្បន្នត្រឹមតែ ៧៥,០០០ នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញការអភិវឌ្ឃន៍កីឡដ្ឋានថ្មីរបស់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះអាចជួយឲ្យដល់សេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសដល់ទៅ 7,3ពានលានក្នុងមួយឆ្នាំ៕

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយថា Manchester United និង Manchester City ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]


