
ទោះបីរួមចំណេករកបាន ១១គ្រាប់ គ្រាប់និង Asist ២២លើកពីការបង្ហាញខ្លួន ១៥៨ ប្រកួត ក្រុមតោខៀវ Chelsea ហាក់បង្ហាញភាពអត់ធ្មត់ក្នុងការរង់ចាំកាពីតែនក្រុមរបស់ពួកគេគឺ កីឡាករ Reece James បន្តាប់ពិកីឡាករអន្តរជាតិអង់គ្លេសរូបនេះបានស៊ូទ្រាំនឹងបញ្ហារបួសជាញឹកញាប់ ជាពិសេសគឺសរសៃពួរ ដែលធ្វើឱ្យរូបគេអវត្តមានយ៉ាងហោចណាស់ជាច្រើនសប្តាហ៍ក្នុងរយៈពេលមួយលើកៗ។ពេញមួយរដូវកាលចាស់ James បង្ហាញខ្លួនបានត្រឹមតែ ៥ ប្រកួតខណៈបង្ហាញខ្លួនចុងក្រោយគឺចូលលេងអោយ Inter Milan នៅថ្ងៃទី ១១ ខែសីហា។មានន័យថាកន្លងផុតជិតប្រាំមួយសប្តាហ៍បានកន្លងផុតទៅដោយមិនមានតម្រុយអ្វីពីការវិលត្រលប់មកវិញពេលណាអោយបានជាក់លាក់សម្រាប់កីឡាករវ័យ ២៤ ឆ្នាំរូបនេះទើបធ្វើអោយ Chelsea ដាច់ចិត្តសម្លឹងរកកីឡាករថ្មីបណ្តើរៗមកជំនួសរូបគេ។
យោងប្រភពពីTBR Football បានចុះផ្សាយថាៈ ក្រុមបច្ចុប្បន្នក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Enzo Maresca សម្លឹងឃើញកីឡាករ ៥រូបមានៈ
១.Jules Kounde
ខ្សែការពារស្លាបស្តាំនិងអាចលេងការពារណ្តាលរបស់ក្រុម Barcelona ធ្លាប់ត្រូវបាន Chelsea ទាក់ទងចង់បានមុនពេលរូបគេសម្រេចចិត្តផ្លាស់ពី Sevilla មក Barcelona នៅឆ្នាំ២០២២។
២.Jeremy Frimpong
ខ្សែបម្រើ-ការពារ របស់ក្រុមLeverkusen រូបនេះក៏គឺជាជម្រើសដ៍ល្អបំផុតម្នាក់ក្រោយពីរូបគេបានជួយអោយ Leverkusen លើកពានជាប្រវត្តិសាស្រ្តកាលពីរដូវកាលចាស់។
៣.Kiliann Sildillia
កីឡាកររបស់ក្រុម FC Freiburg អាឡឺម៉ង់ ២២ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៣លើកសម្រាប់មាន់គកបារាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកកាលពីពេលថ្មីៗនេះ។
៤.Michael Kayode
កីឡាករវ័យក្មេងសញ្ជាតិអ៊ីតាលីរបស់ក្រុម Fiorentina រូបនេះក៏ជាជម្រើសដ៍ធំមួយរបស់ក្រុមតោខៀវ Chelsea ដែរ។
៥.Geovany Quenda
ក្រៅខ្សែបម្រើ-ការពារខាងលើនេះកីឡាករលេងតួនាទីប្រយុទ្ធមានវ័យទើបតែ១៧ឆ្នាំសញ្ជាតិព័រទុយហ្គាល់របស់ក្រុម Sporting CP រូបនេះក៏ជាគោលដៅផ្ទេរសម្រាប់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីផងដែរ។
ប្រភព:Sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



