
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United រីករាយជាមួយ “រាត្រីដ៏ល្អឥតខ្ចោះ” ដែលជាជ័យជម្នះដ៏ធំបំផុតរបស់ពួកគេក្រោមការដឹកនាំរបស់លោក Erik ten Hag ដើម្បីឈានទៅប្រកួតពាន EFL Cup វគ្គ ១៦ក្រុមចុងក្រោយ ដោយបានបំបាក់ទៅលើក្រុម Barnsley ក្នុងលទ្ធផល ៧:០។
ទន្ទឹមនឹងនោះដែរ តារាឆ្នើម Man Utd មានដូចជា Rashford, Garnacho និង Eriksen សុទ្ធតែអាចរកបានម្នាក់ ២គ្រាប់ ខណៈដែល Antony ស៊ុតប៉េណាល់ទីបាន ១គ្រាប់ ផងដែរ៕
សូមទស្សនានូវវីដេអូ Highlights នៅខាងក្រោម៖

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]



