
បរទេស៖ Erik ten Hag និយាយថាគាត់ប្តេជ្ញាបញ្ចប់ការរាំងស្ងួតពានរង្វាន់ដ៏វែងអន្លាយបំផុតរបស់ Manchester United ក្នុងរយៈពេល 40 ឆ្នាំចុងក្រោយ ខណៈដែលពួកគេរៀបចំសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ជើងទីមួយនៅ Nottingham Forest នៅថ្ងៃពុធនេះ។ ក្លឹបបិសាចក្រហមបានខកខានឈ្នះពានចាប់តាំងពីបានផ្តួលក្រុម Ajax ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ឆ្នាំ 2017 ។ ពួកគេបានចំណាយពេលប្រាំមួយឆ្នាំដោយមិនបានឈ្នះពាននៅចន្លោះឆ្នាំ 1977 និង 1983 ហើយលោក Ten Hag គ្រូបង្វឹក United ចង់នាំយកអារម្មណ៍ឈ្នះនោះមកក្លឹបវិញ។
គាត់បាននិយាយថា “វាជាអារម្មណ៍ល្អបំផុត។ ខ្ញុំមានសំណាងក្នុងអាជីពរបស់ខ្ញុំ ក្នុងការឈ្នះពានរង្វាន់មួយចំនួន ហើយវាពិតជាអស្ចារ្យណាស់ ជាពិសេសសម្រាប់អ្នកគាំទ្រ។ វាអស្ចារ្យណាស់ ហើយខ្ញុំគិតថាអ្នកគាំទ្រនៅទីនេះមានបទពិសោធន៍ខ្លះ ជាពិសេសអ្នកចាស់ៗ។ ប៉ុន្តែឥឡូវនេះវាគឺជាដំណាក់កាលដែល Manchester United មិនបានឈ្នះពាន ហើយវាកន្លងទៅហួសយូរដែលហើយ។ យើងដឹងពីការពិតនោះ ហើយយើងត្រូវតែធ្វើគ្រប់យ៉ាងដើម្បីនាំយកពានមកវិញ។

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:


