Close
Featured-Image
Prediction: Man.Utd អាចស្តារមុខមាត់ឡើងវិញបានទេពេលជួបម្ចាស់ផ្ទះ Southampton ?
ទំហំអក្សរ
តូច
ធំ

ក្រុមទើបនិងឡើងមកពីក្របខណ្ឌលីកលំដាប់ទីពីរអង់គ្លេសគឺម្ចាស់ផ្ទះ Southampton និងត្រូវបើកទ្វារកីឡដ្ឋាន St Mary’s Stadium ដើម្បីស្វាគមន៏ក្រុមភ្ញៀវ Man. United ក្នុងការប្រកួតក្របខណ្ឌ EPL របស់ពួកគេនៅរដូវកាល ២០២៤-២០២៥នេះវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃសៅរ៏នេះ។សម្រាប់ ៣ប្រកួតចុងក្រោយបក្សបិសាចធ្វើមិនសូវបានល្អទរ ដោយឈ្នះ ឈ្នះ១ប្រកួតថ្ងៃបើកឆាក និង​បន្តចាញ់ម្ចាស់ផ្ទះ Brighton និង Liverpool នៅក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស់បំផុត។សម្រាប់ Southampton ៣ប្រកួតបើកឆាកមិនដែលឈ្នះទេពោលគឺចាញ់ Newcastle, Brentford និងចុងក្រោយគឺ Nottingham Forest។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Revealed: Why Man Utd squad gave their shirts away to travelling supporters after Brentford draw | Goal.com
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Man.Utd ឈ្នះ២ស្មើ៣ ខណៈជួបគ្នាចុងក្រោយបង្អស់នៅខែមិនាឆ្នាំ២០២៣នាទឹកដី Old Trafford ក្រុមទាំងពីរបានត្រឹមបញ្ចប់ក្នុងលទ្ធផល០ទល់និង០
២.ពត៌មានក្រុមSouthampton(ម្ចាស់ផ្ទះ)
Southampton មិនមានវត្តមានកីឡាករ Gavin Bazunu ដោយសាររបួស។ ដូច្នេះ Aaron Ramsdale នឹងបន្តបង្ហាញខ្លួនក្នុងនាមជម្រើសដំបូង ខណៈ Kamaldeen Sulemana ក៏មិនអាចចូលលេងបានដែរ ដោយសាររបួសកជើង។ Ben Brereton Diaz ដែលបានបង្ហាញខ្លួននៅព្រឹត្តការណ៍ World Cup CONMEBOL របស់ប្រទេសឈីលីជាមួយនឹងក្រុម Bolivia កាលពីថ្ងៃអង្គារ និងត្រៀមចូលលេងតំបន់បម្រើ-ប្រយុទ្ធជួរមុខជាមួយ Adam Armstrong ឬ Cameron Archer ។ ទន្ទឹមនឹងនោះ Ross Stewart បានត្រលប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីសម្រាកដ៍យូរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRamsdale; Harwood-Bellis, Bednarek, Stephens; Sugawara, Fernandes, Downes, Smallbone, Walker-Peters; Brereton Diaz, Archer
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣

Uninspired Man United lucky to draw at Brentford in dramatic finish | Loop Caribbean News
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
លោក Ten Hag បានបញ្ជាក់ថា Rasmus Hojlund (សរសៃពួរ) និង Luke Shaw (កំភួនជើង) ទាំងពីរនៅតែអវត្តមាន ខណៈសមាជិកថ្មីថ្មោង Leny Yoro (ជើង), Tyrell Malacia (ជង្គង់), Victor Lindelof (ម្រាមជើង) និង Mason Mount (សាច់ដុំ) ។សមាជិកថ្មីម្នាក់ទៀតគឺ Manuel Ugarte និងត្រៀមចូលលេងលើកដំបូងសម្រាប់ក្រុមភ្ញៀវនៅសប្តាហ៍ទី ៤នេះជំនួសCasemiro។សម្រាប់ប្រធានក្រុម Bruno Fernandes ក៏និងមានវត្តមានជួយក្រុមផងដែរក្រោយបំពេញកាតព្វកិច្ចអោយព័រទុយហ្គាល់ក្នុងព្រឹត្តការណ៍Uefa Nation League រួចមក។

Match tactical preview: Southampton vs Manchester United - Man United News And Transfer News | The Peoples Person
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Mazraoui, De Ligt, Martinez, Dalot; Ugarte, Mainoo; Garnacho, Fernandes, Rashford; Zirkzee
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Southampton ១: ២ Man.Utd
ប្រភព:whoscored &90min&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd បំបែបកំណត់ថ្មីមួយទៀតក្រោយចាញ់ក្រុម Nottingham យប់មិញ (មានវីដេអូ)
featured image

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម ​Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 29 21 7 1 69 27 +42 70
    2 Arsenal 30 17 10 3 55 25 +30 61
    3 Nottingham Forest 30 17 6 7 50 35 +15 57
    4 Chelsea 29 14 7 8 53 37 +16 49
    5 Manchester City 29 14 6 9 55 40 +15 48
    6 Newcastle United 28 14 5 9 47 38 +9 47
    7 Brighton & Hov… 29 12 11 6 48 42 +6 47
    8 Fulham 30 12 9 9 44 40 +4 45
    9 Aston Villa 29 12 9 8 41 45 -4 45
    10 AFC Bournemouth 29 12 8 9 48 36 +12 44
    11 Brentford 29 12 5 12 50 45 +5 41
    12 Crystal Palace 28 10 9 9 36 33 +3 39
    13 Manchester United 30 10 7 13 37 41 -4 37
    14 Tottenham Hotspur 29 10 4 15 55 43 +12 34
    15 Everton 29 7 13 9 32 36 -4 34
    16 West Ham United 30 9 7 14 33 50 -17 34
    17 Wolverhampton Wanderers 30 8 5 17 41 58 -17 29
    18 Ipswich Town 29 3 8 18 28 62 -34 17
    19 Leicester City 29 4 5 20 25 65 -40 17
    20 Southampton 29 2 3 24 21 70 -49 9
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30  
  • Sponsor by 88Bol