Close
Featured-Image
វីវរធំហើយ ! តាប៉េបបាត់បង់កីឡាករឆ្នើមក្រោយរងរបួសធ្ងន់ពេលប្រកួត Nation League(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមមេឃខៀវ Man City បានរងផលប៉ះពាល់មួយចំណែកដ៏ធំនៅតំបន់ការពារគិតត្រឹមសប្តាហ៏ទី៤ដែលនិងចាប់ផ្តើមនៅចុងសប្តាហ៏នេះ ខណៈ ខ្សែការពារ(ណាថាន់ អាកេ)Nathan Ake ត្រូវបានលើកដាក់ប្រង់កាសែងចេញពីទីលានប្រកួតនៅតង់ទី១ អំឡុងពេលការប្រកួត Nations League របស់មច្ចុរាជទឹកក្រូចហូឡង់ជាមួយនឹងក្រុមឥន្ទ្រីយ៏ដែកអាល្លឺម៉ង់ដោយសារបញ្ហាសាច់ដុំភ្លៅខាងឆ្វេង។ខ្សែការពារកណ្តាលបច្ចុប្បន្នមានវ័យ ២៩ឆ្នាំរូបនេះបានបង្ហាញពីអារម្មណ៏ឈឺចាប់និងស្រក់ទឹកភ្នែកលើបញ្ហារបួសមុនត្រូវសែងចេញពីទីលានប្រកួតនៅជីតបញ្ចប់ការប្រកួតតង់ទី១ ខណៈបញ្ចប់ការប្រកួតផ្លូវការណ៏ ហូឡង់ ២:២ អាឡឺម៉ង់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Pep Guardiola headache as Man City defender suffers muscle injury while on Dutch international duty | Sporting News

Nathan Ake leaves pitch on stretcher in major injury concern for Manch... | Football-Addict

ការពិត(អាកេ)Ake បានព្យាយាមងើបឈរឡើងវិញក្រោយជួបញ្ហារបួសនេះ ប៉ុន្តែរូបគេធ្វើមិនបាន ដូច្នេះសញ្ញាណនេះបានបញ្ជាក់ថារបួសគឺធ្ងន់ធ្ងរ ផ្អែកលើ ការបង្ហាញតាមកាយវិការរបស់សាម៉ីខ្លួនផងដែរ។គួរកត់សម្គាល់ថាអាកេ(Ake) បានបង្ហាញខ្លួនចំនួន ៤៤ ដងសម្រាប់ក្លឹប Manchester កាលពីរដូវកាលមុន ជាមួយភាពប៉ិនប្រសព្វ និងសមត្ថភាពលេង ធ្វើឱ្យអតីតកីឡាករ Bournemouth បានដើរតួនាទីសំខាន់សម្រាប់ជាមួយក្រុមជើងឯក Premier League ។

ប្រភព:Catchoffside

វីដេអូ:

អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30