
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានអបអរការបង្ហាញខ្លួនលើកទី១០០ របស់គាត់ជាមួយនឹងគ្រាប់បាល់ដ៏អស្ចារ្យពីរគ្រាប់ ខណៈដែលហ្វាំងឡង់ត្រូវបានផ្តួលក្នុងការប្រកួត Uefa Nations League នៅ Wembley ។Kane បានទទួលមួកពណ៌មាសមុនពេលចាប់ផ្តើមប្រកួតដើម្បីអបអរឱកាសបង្ហាញខ្លួនសម្រាប់ជាតិ ខណៈកីឡាករក្រុម Bayern Munich រូបនេះបានពាក់ស្បែកជើងហ្គ្រាំប៉ុងពណ៌មាសជាមួយរចនាបទតុបតែងបែបសម័យទំនើបដ៏ស្រស់ស្អាត សម្រាប់ជាអាវុធក្នុងការស៊ុតបាល់បញ្ចូលទីបំបែកពងមាន់ក្រុមភ្ញៀវ Finland នៅនាទីទី ៥៧ និង ៧៦បានសម្រេចបន្ទាប់ពីការបញ្ជូនបាល់របស់ Alexander-Arnold និង Muedeke។
ការពិតម្ចាស់ផ្ទះមានភាពលំបាកក្នុងការរៀបចំយុទ្ធសាស្រ្តលេងដើម្បីផ្តួលក្រុមភ្ញៀវ ខណៈ Kane ធ្លាប់បានព្យាយាមស៊ុតបញ្ចូលទីចំគោលដៅ ២ដងប៉ុន្តែត្រូវបាន អ្នកចាំទីហ្វាំងឡង់ Lukas Hradecky ជួយសង្គ្រោះបាន។ វាក៏ជាជ័យជំនះលើកទី២ សម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្នលោក Lee Carsley ក្រោយពីការដឹកនាំដំបូងបានផ្តួល សាធារណរដ្ឋអៀរឡង់ជាម្ចាស់ផ្ទះនៅទីក្រុង Dublin កាលពីថ្ងៃសៅរ៍។ Kane បានក្លាយជាកីឡាករអង់គ្លេសទី១០ដែលបង្ហាញខ្លួនអោយអង់គ្លេស ១០០លើក ខណៈរូបគេជាកីឡាករទី៣បន្ទាប់ពី Wayne Rooney នៅឆ្នាំ២០១៤ទល់និងស្លូវៀនៀនិង Sir Bobby Charlton នៅឆ្នាំ១៩៧០ទល់និងអៀឡង់ខាងជើងក្នុងនាមកីឡាករអង់គ្លេសដែលចូលលេងបានការប្រកួតលើកទី១០០ ។
ប្រភព:Besoccer
វីដេអូ:

ក្រុមអ្នកមានបុណ្យ Barcelona អាចប្រឈមនឹងបញ្ហាជាមួយ LaLiga ជុំវិញការចុះឈ្មោះកីឡាករចំណូលថ្មី Marcus Rashford នៅរដូវក្តៅនេះ។គួររំលឹកថាម្ចាស់ជើងឯក LaLiga បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីផ្ទេរយក Rashford ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយនឹងជម្រើសក្នុងការទិញផ្តាច់ជាអចិន្រ្តៃយ៍នៅឆ្នាំ2026មានតម្លៃចន្លោះពី30ទៅ35លានយូរ៉ូ។មានន័យថាការចុះហត្ថលេខាលើកីឡាករខ្សែបម្រើស្លាប-ឆ្វេងក្រុមតោកំណាចអង់គ្លេសអាចនឹងត្រូវប្រកាសនៅថ្ងៃពុធនេះយ៉ាងយូរបំផុត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបនៅ EPL មួយនេះឆ្មក់បានឱកាសផ្ទេរយក Gyokeres មុនពេល Sporting បដិសេធសំណើរ Arsenal (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណាប្រភពពីគេហទំព័រ Goal បានចុះផ្សាយថាៈ Barcelona នឹងមិនអាចចុះឈ្មោះកីឡាករ Man.Utd គឺ Rashford ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលកំពុងរួមរឹតលើស្ថានភាពជាក់ស្តែងរបស់ពួកគេ បើទោះបីជាក្រុមបានឈ្នះពាន La liga កាលពីរដូវកាលចាស់ក៏ដោយ។យ៉ាងណាម៉ិញនៅក្នុងកិច្ចសន្យាបានបញ្ជាក់ផងដែរថាប្រសិនជា Barcelona មិនអាចផ្ទេរយក Rashford ជាអចិន្រៃ្តយ៍បានទេ នោះពួកគេនិងត្រូវបង់ប្រាក់ដល់ Man.Utd លើការពិន័យចំនួន៥លានយូរ៉ូផងដែរ។ Rashford ក៏បានទទួលយល់ព្រមលើការកាត់ប្រាក់ខែចំនួន ២៥ភាគរយផងដែរជុំវិញការផ្ទេរមកទឹកដី Catalan។ការពិតពួកគេបានបង្វែរគោលដៅទៅរក Rashford បន្ទាប់ពីបរាជ័យក្នុងការនាំយក Nico Williams […]



