
យុគសម័យថ្មីបានចាប់ផ្តើមសម្រាប់ក្រុមឥន្ទ្រីយ៍ដែកអាល្លឺម៉ង់ត្រូវធ្វើការប្រកួតជាមួយក្រុមភ្ញៀវហុងគ្រីនៅកីឡដ្ឋាន Dusseldorf សម្រាប់ការប្រកួតបើកឆាក UEFA Nations League របស់ពួកគេនៅវេលាម៉ោង១និង ៤៥នាទីទាបភ្លឺឈានចូលថ្ងៃអាទិត្យទី ៨កញ្ញា ២០២៤នេះ។ទោះយ៉ាងណាក្រុមលោក Julian Nagelsmann បានបាត់បង់កីឡាករឆ្នើមមួយចំនួន ពោលគឺក្រោយពីកាពីតែនក្រុម Toni Kross ព្យួរស្បែកជើងពីក្រុមជម្រើសជាតិក្រោយពីម្ចាស់ផ្ទះធ្លាក់ចេញពីព្រឹត្តការណ៏ Euro ២០២៤ ខណៈពួកគេនិងត្រូវចាប់ផ្តើមការប្រកួតពូល A ក្នុងក្រុមទី៣ជាលើកដំបូង។
សម្រាប់៦ប្រកួតចុងក្រោយរបស់អាឡឺម៉ង់ឈ្នះ៤ស្មើ១ និងចាញ់ ១ ខណៈ ៦ប្រកួតចុងក្រោយរបស់ហុងគ្រីឈ្នះ៣និងស្មើ៣។
១.ប្រវត្តិជួបគ្នា
ធ្លាប់ជួបគ្នា៦លើកចុងក្រោយអាឡឺម៉ង់ឈ្នះ៣ស្មើ១និងចាញ់២។
២.ពត៌មានក្រុមអាឡឺម៉ង់(ម្ចាស់ផ្ទះ)
Marc-Andre ter Stegen គឺជាកីឡាករអ្នកចាំទីដៃទី១របស់អាល្លឺម៉ង់ថ្មីបន្ទាប់ពីការចូលនិវត្តន៍របស់រៀមច្បង Manuel Neuer។សម្រាប់ខ្សែបម្រើ Toni Kroos និង Ilkay Gundogan បានបញ្ចប់ពេលវេលាសម្រាប់កាតព្វកិច្ចលើឆាកអន្តរជាតិរបស់ពួកគេហើយ ។ចំណែកឯ Joshua Kimmich ត្រូវបានតែងតាំងជាប្រធានក្រុម ហើយនិងត្រៀមចូលលេងនៅបម្រើការពារខាងស្តាំ។
Angelo Stiller នឹងសង្ឃឹមថានឹងអាចរកបានជម្រើសជាតិអាល្លឺម៉ង់ជាលើកដំបូងនៅចុងសប្តាហ៍នេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTer Stegen; Kimmich, Schlotterbeck, Tah, Mittelstadt; Gross, Pavlovic; Musiala, Wirtz, Fuhrich; Havertz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមហុងគ្រី(ភ្ញៀវ)
Barnabas Varga ត្រូវបានគេរំពឹងថានឹងដឹកនាំតំបន់ប្រយុទ្ធសម្រាប់ហុងគ្រី បន្ទាប់ពីបានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរក្រោយលេងតំណាងអោយប្រទេសចុងក្រោយបំផុត។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGulacsi; Botka, Orban, M. Dardai; Bolla, A. Nagy, Schafer, Kerkez; Sallai, Szoboszlai; Varga
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អាឡឺម៉ង់២ : ២ហុងគ្រី
ប្រភព:whoscored &sportsmole

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



