
បរទេស៖ តារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Lionel Messi បានទទួល “សំណើរផ្លូវការណ៍” និងការផ្តល់ជូនប្រាក់បៀវត្សរ៍ដ៏ច្រើនសន្ធឹកសន្ធាប់ ចំពេលមានភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់គាត់ នេះបើយោងតាមរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ Messi នឹងផុតកុងត្រាជាមួយ PSG នៅរដូវក្តៅនេះ ហើយខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ 35 ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ផ្ទេរយ៉ាងខ្លាំងពីក្លឹបនៅលីគ MLS ហើយនិងអតីតក្លឹប Barcelona ។ PSG ចង់រក្សាម្ចាស់ពាន Ballon d’Or ៧សម័យមួយនេះ ហើយចង់ឱ្យគាត់ប្តេជ្ញាអំពីអនាគតរបស់គាត់ជាមួយក្លឹបកំឡុងពេលការឈ្នះពាន World Cup 2022 ដ៏អស្ចារ្យរបស់ប្រទេសអាហ្សង់ទីនក្នុងប្រទេសកាតា។
ទោះជាយ៉ាងណាក៏ដោយ ក្រុមការពារតំណែងជើងឯក Ligue 1 មិនអាចចង Messi ចុះកិច្ចសន្យាថ្មីបាននៅឡើយទេ ហើយវីរបុរសរបស់ Barcelona អាចដើរដោយសេរីនៅចុងបញ្ចប់នៃរដូវកាលនេះ។ យោងតាមអ្នកជំនាញការផ្ទេរកីឡាករ Fabrizio Romano បានបញ្ជាក់ថា ក្រុម Al Hilal របស់ Saudi Pro League បានដាក់ “ការដេញថ្លៃជាផ្លូវការ” សម្រាប់ Messi ហើយបូកបញ្ចូលវាជាមួយនឹងប្រាក់បៀវត្សរ៍ដ៏គួរឱ្យចាប់អារម្មណ៍។ ក្លឹប Al Hilal ត្រូវបានផ្សារភ្ជាប់ជាមួយនឹងម្ចាស់ជើងឯក World Cup 2022 ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយមានបំណងចង់ទាក់ទាញតារា PSG Messi ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ ការផ្លាស់ប្តូរទៅកាន់ Al Hilal នឹងធ្វើឲ្យ Messi ជួបនឹងគូប្រជែងដ៏កាចសាហាវចាស់គឺ Cristiano Ronaldo ដែលបានបញ្ចប់ការផ្លាស់ប្តូរដ៏មានតម្លៃទៅកាន់ Al Nassr បន្ទាប់ពីចាកចេញពី Manchester United ។

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក Eddie Howe កំពុងបន្តចរចាជាមួយក្លឹបដែលជាអាណាព្យាបាលគឺ […]



