
អតីតខ្សែបម្រើក្រុមបិសាចក្រហម Man. United ដ៏ល្បីល្បាញលោក Paul Scholes បានបង្ហាញពីចក្ខុវិស័យផ្ទាល់ខ្លួនដោយលើកយកឈ្នះក្រុមហង្សក្រហម Liverpool ថាជាក្រុមដែលមានសមត្ថភាពពេញលេញអាចប្រជែងជាមួយក្រុមការពារតំណែងជើងឯក Man. City សម្រាប់ការប្រកួតពានរង្វាន់ Premier League នៅរដូវកាលនេះ។អតីតខ្សែបម្រើក្រុមតោកំណាចអង់គ្លេសយល់ថា Liverpoolនិងអាចបង្អាក់ដំណើរការលើកពានជាលើកទី៥ជាប់គ្នារយៈពេល៦ឆ្នាំចុងក្រោយជាប់គ្នាសម្រាប់លោក Pep Guardiolaក្រោយពី Liverpool បានផ្តួលអតីតក្រុមរបស់គាត់គឺ Man. United ដោយលទ្ធផល ៣ទល់និង០នៅទឹកដី Old Trafford កាលពីថ្ងៃអាទិត្យ។
Scholes ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ sportskeeda.com ថាៈ ពួកគេ(Liverpool )ពិតជាអាចប្រជែងយកពាន Premier League នៅឆ្នាំនេះបាន ជាក់ស្តែង ៣ប្រកួតចាប់ផ្តើមជាឧទាហរណ៍។ការពិតមុនរដូវកាលថ្មីចាប់ផ្តើមខ្ញុំធ្លាប់ព្យាករណ៍ថាប្រហែលជា Arsenal ប៉ុន្តែក្រោយទស្សនាការប្រកួត ៣សប្តាហ៏កន្លងទៅ ខ្ញុំសម្រេចជ្រើសយក Liverpool ព្រោះខ្ញុំមើលឃើញថាពួកគេគឺជាក្រុមដែលអាចប្រជែង Man City ដោយគ្មានមន្ទិលសង្ស័យអ្វីឡើយ។

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី […]


