Close
Featured-Image
លក្ខខណ្ឌសំខាន់មួយត្រូវបានលើកមកចរចាររវាង Man Utd និង PSG ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសំខាន់មួយ
ទំហំអក្សរ
តូច
ធំ

ក្លឹប Manchester United ត្រូវបានគេរាយការណ៍បានខិតជិតជាខ្លាំងក្នុងការចុះកុងត្រាលើខ្សែបម្រើឆ្នើមរបស់ក្លឹប Paris Saint Germain គឺកីឡាករ Manuel Ugarte ។ ខ្សែបម្រើសញ្ជាតិ អ៊ុយរូហ្គាយ រូបនេះបានចូលព្រមនូវលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Man United រួចហើយ ដោយបច្ចុប្បន្នគឺរង់ចាំតែកិច្ចព្រមព្រៀងរវាងភាគីក្លឹបទាំង២ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាមិញ ភាគីក្លឹបទាំង២កំពុងធ្វើការយ៉ាងសកម្មលើកិច្ចព្រមព្រៀងមួយនេះ ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងណាមួយ ដោយក្លឹប PSG ត្រូវបានគេជឿជាក់ថា ទាមទារតម្លៃ ៥១លានផោន ស្មើនឹង ៦០លានអឺរ៉ូ ខណៈក្លឹប Man Utd មានការរំពឹងថា អាច​បញ្ចប់កិច្ចព្រមព្រៀងមួយនេះត្រឹមតែតម្លៃ៤២លានផោនប៉ុណ្ណោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Paris Saint-Germain midfielder Manuel Ugarte on March 1, 2024

លក្ខខណ្ឌសំខាន់មួយក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត ត្រូវបានលើកមកចរចារគឺការខ្ចីជើង បូករួមលក្ខខណ្ឌទិញផ្តាច់ ដោយក្លឹប Man Utd អាចខ្ចីជើង Ugarte សម្រាប់រដូវកាលថ្មីនេះសិន មុននឹងពួកគេអាចចុះកុងត្រាជាផ្លូវការណ៍នៅឆ្នាំក្រោយ។​ លក្ខខណ្ឌមួយនេះនឹងជួយដល់ក្លឹប United ក្នុងការរក្សាស្ថេរភាពហិរញ្ញវត្ថុរបស់ពួកគេបានល្អ និងអាចបញ្ចប់ការចុះកុងត្រាលើ Ugarte ដោយជោគជ័យ៕

អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031