ខ្សែប្រយុទ្ធ AC Milan កីឡាករ Alvaro Morata បានបង្ហើបប្រាប់ពីដំណើររឿងនៃការបែកបាក់គ្នាជាមួយប្រពន្ធរបស់គាត់នាង Alice Campello ខណៈសមាជិកជ័យលាភីEuro ២០២៤ និងប្រពន្ធជាតារាម៉ូដែលមានសញ្ជាតិអ៊ីតាលីនាង Campello បានបែកបាក់គ្នាកាលពីខែមុនកក្កដា កន្លងទៅ។ប្រភពពីប្រទេសអេស្បាញបានចុះផ្សាយព្រោងព្រាតនៅក្នុងប្រទេសអេស្ប៉ាញថា Morata មានចិត្តមិនស្មោះត្រង់នឹងតារាម៉ូដែលវ័យ ២៩ឆ្នាំខាងលើ ។
ការពិតចំណងស្នេហ៏របស់ Morata និងនាង Campello រយៈពេល៧ឆ្នាំ មានកូនបួននាក់ជាចំណងដៃ ខណៈសមាជិកថ្មីនៃក្រុម AC.Milan បានបដិសេធការចោតប្រកាន់ថារូបលោក មានលួចផិតក្បត់ដោយទទូចថាពួកគេទាំងពីរបានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងរបស់ពួកគេដោយស្រុះស្រួលរៀងខ្លួនប៉ុណ្ណោះ។សម្រាប់ Morataបច្ចុប្បន្នមានវ័យ ៣១ ឆ្នាំ ធ្លាប់លេងអោយក្លឹបយក្សធំៗ២ដងក្នុងអាជីពមាន Juventus , Real Madrid វាមិនពិតទេ។ ខ្ញុំមិនដែលមិនស្មោះត្រង់នឹងនាងទេ នាងជាស្ត្រីសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ និងគ្រួសារ។ ពួកយើងមានទំនាក់ទំនងដ៏ល្អសម្រាប់សុខុមាលភាពរបស់កូនៗទាំងបួន ទោះបីជាមិនចំណងស្នេហ៏មិនអាវវិលត្រលប់មករកភាពផ្សះផ្សារវិញបានក៏ដោយ។ព្រោះយើងទាំងពីរដឹងច្បាស់ថាទំនាក់ទំនងនេះបានឈានដល់ទីបញ្ចប់ហើយ។
ទីបញ្ចប់ Morata បានព្រលយពាក្យចុងក្រោយថា Alice ចង់បន្តរស់នៅអេស្ប៉ាញ ហើយមិនចង់ផ្លាស់មកកាន់ទឹកដីអ៊ីតាលី បើទោះបីជាទីនោះជាមាតុភូមិកំណើតរបស់នាងក៏ដោយ។
ប្រភព:BBC