Close
Featured-Image
លោក Ten Hag ប្រាប់មូលហេតុដែលរូបលោកនាំយកកីឡាករភាគច្រើនមកពី Ajax
ទំហំអក្សរ
តូច
ធំ

លោក Erik ten Hag គ្រូបង្វឹកក្រុមបិសាចក្រហម Man. United បានពន្យល់ពីមូលហេតុដែលរូបលោក និង ក្លឹបបានចុះហត្ថលេខានាំយកសមាជិកថ្មីមករួមក្រុមភាគច្រើនជាអតីតកីឡាកររបស់ក្លឹបដែលរូបលោកដឹកនាំនៅលីកកំពូលហូឡង់គឺ Ajax ។ការលើកឡើងរបស់អ្នកចាត់ការទូទៅសញ្ជាតិហូឡង់រូបនេះបានកើតមានឡើងបន្ទាប់ពីក្រុមបានបំពេញការចុះហត្ថលេខាជាស្ថាពរក្នុងការនាំយកកីឡាករ Matthijs de Ligt និង Noussair Mazraoui ពី Bayern Munich មករួមក្រុមកាលពីថ្ងៃពុធ។ ហើយសម្រាប់ Man.Utd ធ្លាប់បានទិញយកកីឡាករ៣រូបមកកាន់ទឹកដី Old trafford រួចមកហើយមានដូចជា Lisandro Martinez និង Antony ព្រមទាំងជាចុងក្រោយបង្អស់កាលពីរដូវកាល ចាស់នោះគឺអ្នកចាំទី Andre Onana នេះតែម្តង។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

250m on Ajax old boys: Man Utd have given Erik ten Hag all he ...

ឆ្លើយតបបញ្ហានេះលោក Ten Hag បានបញ្ជាក់យ៉ាងដូច្នេះថាៈការជ្រើសរើសកីឡាករនេះជាដំបូងវាគឺជាការសម្រេចចិត្តរបស់ក្លឹប គ្មាននរណាម្នាក់ក្នុងចំណោមពួកគេទាំងនោះជាការសម្រេចចិត្តដោយឯកច្ឆ័ន្ទរបស់ខ្ញុំតែម្នកា់នោះទេ។ទោះយ៉ាងណាខ្ញុំត្រូវស្តាប់អ្នកគាំទ្រសូម្បីតែកាយសម្បទា សមត្ថភាពពេញចិត្ត និងការជ្រើសរើស ត្រូវឆ្លងកាត់នាយកបច្ចេកទេស និងនាយកកីឡារបស់ក្លឹប។មានន័យថាវាគឺជាការសម្រេចចិត្តដែលធ្វើឡើងដោយមតិភាគច្រើន។ ប៉ុន្តែ​អ្នក​ខ្លះ​ក៏​ស្គាល់​កីឡាករ និង​បុគ្គលិក​លក្ខណៈផ្ទាល់ខ្លួន​របស់ពួកគេ ហើយ​វា​ក៏​ត្រូវ​តែស័ក្តសម​នឹង​គម្រោងអនុម័ត្រ​ហិរញ្ញវត្ថុរបស់ក្លឹបផង​ដែរ

250m on Ajax old boys: Man Utd have given Erik ten Hag all he ...

MSN
ប្រភព:Dailypost

អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031