
អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man. United លោក Erik ten Hag មានការព្រួយបារម្ភថាក្រុមរបស់គាត់នៅមិនទាន់បានត្រៀមខ្លួន រួចរាល់នោះទេសម្រាប់ការប្រកួតបើកឆាក Premier League នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសៅរ៏ទល់និងក្រុមភ្ញៀវ Fulham ។ គួរបញ្ជាក់ថាកីឡាករចំណូលថ្មី Matthijs de Ligt និង Noussair Mazraoui នឹងមានវត្តមានត្រៀមចូលលេងទោះបីជាទើបតែបញ្ចប់ការផ្ទេរពី Bayern Munich មកកាន់ទឹកដី Old Trafford ក្នុងតម្លៃសរុបជិត៦០លានផោនឯណោះ។ បើទោះបីជាសមាជិកថ្មីទាំងពីររូបបានមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់ពួកគេ វាពិតណាស់ថាអ្នកចាត់ការសញ្ជាតិហូឡង់រូបនេះអាចនិងមានបញ្ហាលំបាកក្នុងការសម្រេចចិត្តដាក់អោយកីឡាកររូបណាលេងចាប់ដៃគូគ្នា នៅជម្រើសដំបូង ។
មួយវិញទៀត ខ្សែការពារឆ្នើម Luke Shaw នៅបន្តអវត្តមានដោយសាររបួសកំភួនជើង ខណៈខ្សែការពារកណ្តាលចំណូលថ្មីតម្លៃខ្លួន ៥២លានផោន Leny Yoro ត្រូវអវត្តមានរយៈពេលបីខែក្រោយជួបបញ្ហារបួសជើងនៅដើមខែសីហា ស្របពេល ខ្សែប្រយុទ្ធ Rasmus Hojlund មានបញ្ហាសរសៃពួរ។ សម្រាប់ខ្សែប្រយុទ្ធហូឡង់ Joshua Zirkzee គឺជាកីឡាករបម្រុង អំឡុងពេលប្រកួត Community Shield ជាមួយ Manchester City អាចបង្ហាញខ្លួនជាលើកដំបូងជាមួយ Fulham ។
លោក Ten Hag បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ ក្រុមមិនទាន់បានត្រៀមលក្ខណៈរួចរាល់ទេ ប៉ុន្តែលីគកំពុលយើងចាប់ផ្តើមហើយ ។មាន គ្រូបង្វឹកជាច្រើនទៀតប្រាកដជាបានជួបបញ្ហានេះ ប៉ុន្តែយើងត្រូវចាប់ផ្តើម។យើងមិនអាចគេចវេសបានទេ ។ ដូច្នេះយើងត្រូវតែដោះស្រាយ។
ប្រភព:BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



