
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានចុះហត្ថលេខាផ្លូវការលើកីឡាករឆ្នើម Matthijs de Ligt និង Noussair Mazraoui ដែលផ្ទេរពីសំណាក់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ដែលមានតម្លៃផ្ទេរទាំង២រូបជិត ៦០លានផោន នេះបើតាមសារព័ត៌មាន BBC បានចេញផ្សាយនាថ្ងៃពុធនេះ។
គួរជម្រាបផងដែរថា ខ្សែការការកណ្តាលវ័យ ២៥ឆ្នាំ [De Ligt] បានចុះកិច្ចសន្យាកុងត្រាជាមួយ Man Utd រយៈពេល ៥ឆ្នាំ ព្រមទាំងមានជម្រើសបន្តកុងត្រា ១ឆ្នាំ ទៀតផងដែរ ដែលមានតម្លៃខ្លួនផ្ទេរប្រមាណ ៣៨.៥លានផោន បូករួមទាំងប្រាក់រង្វាន់ផ្សេងៗ ៤.៥លានផោន។ ងាកមកខ្សែបម្រើស្លាបស្តាំវ័យ ២៦ឆ្នាំ [Mazraoui] វិញរូបគេមានកុងត្រារយៈពេល ៤ឆ្នាំ ហើយក៏មានជម្រើសបន្តកិច្ចព្រមព្រៀង ១ឆ្នាំ បន្ថែមទៀតផងដែរ។
គួរបញ្ជាក់ដែរថា ពួកគេទាំងពីរសុទ្ធតែធ្លាប់បានធ្វើការជាមួយគ្រូបង្វឹកលោក Erik ten Hag តាំងតែពីគាត់ធ្លាប់នៅដឹកនាំក្លឹប Ajax មកម្លេស៕
ប្រភព៖ BBC

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺGianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ Premier League […]


