
ក្រុមបិសាចក្រហម Man. United កំពុងតែខិតជិតក្នុងការផ្ទេរយកកីឡាករ២រូបពីក្លឹប Bayern Munich ខណៈពួកគេទាំងពីរនាក់នោះគឺលេងនៅក្នុងតួនាទីខ្សែការពារទាំងពីរតែម្តង។ គួរបញ្ជាក់ថាកីឡាករទាំងពីរនាក់នោះមានទី១ គឺ Matthijs de Ligt និង ទីពីរគឺ Noussair Mazraoui ខណៈពួកគេទាំងពីរមានតម្លៃខ្លួនមិនលើសពី៥០ លានផោននោះទេ។ ប្រភពពីគេហទំព័រ BBC Sport បានចុះផ្សាយថា ក្លឹបយក្សអាឡឺំម៉ង់Bayern បានទទួលយកការដេញថ្លៃពីក្រុមបិសាចក្រហម Man. United នូវទឹកប្រាក់ប្រមាណ៣៨,៦លានផោន បូករួមតម្លៃ ៤,៣លានផោនទៀតសម្រាប់ខ្សែការពារកណ្តាល និង ជាអតីតប្រធានក្រុម Ajax ដែលធ្លាប់ជួយក្រុមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ ២០១៩។
ជាមួយគ្នានេះផងដែរក្រុមជើងឯកអង់គ្លេស២០សម័យ គ្រោងចំណាយប្រាក់ ១២,៩លានផោនបន្ថែមទៀត សម្រាប់ខ្សែការពារ Mazraoui ម៉ារ៉ុក វ័យ ២៦ ឆ្នាំ ដើម្បីនាំយកខ្សែការពារស្លាបស្តាំមកជំនួសតំណែង Aaron Wan-Bissaka ដែលត្រៀមផ្លាស់ទៅ West Ham នៅក្នុងពេលឆាប់ៗខាងមុខនេះ។សម្រាប់De Ligt បានផ្ទេរពី Ajax មក Juventus ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃ ៦៧.៥ លានផោន និងបន្ទាប់ពីលើកពាន Serie A និង Coppa Italia ក្នុងការបង្ហាញខ្លួន ១១៧ ប្រកួតគាត់បានផ្លាស់ទៅ ក្នុងឆ្នាំ ២០២២ក្នុងតម្លៃ ៦៥.៦ លានផោន និងលេងបាន ៧៣ប្រកួត ហើយជួយអោយពួកគេលើកពាន Bundesliga នៅឆ្នាំ២០២៣។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



