
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានបង្កើនការចាប់អារម្មណ៍របស់ពួកគេទៅលើតារាឆ្នើមរបស់ក្លឹប Burnley គឺខ្សែបម្រើ Sander Berge ហើយអាចនឹងត្រូវបានរៀបចំ ដើម្បីផ្តល់ឱ្យខ្សែបម្រើរូបនេះនូវការដំឡើងប្រាក់ខែយ៉ាងច្រើន ដើម្បីបញ្ចុះបញ្ចូលរូបគេឱ្យមករួមក្រុមនោះ។
លោក Erik ten Hag មានបំណងចង់ពង្រឹងក្រុមបន្ថែមទៀតនៅមុនរដូវកាលថ្មីមកដល់ ដោយតំបន់បម្រើកណ្តាលត្រូវការការកែលម្អខ្លាំង។ ជាមួយនឹងអនាគតរបស់ Scott McTominay និង Casemiro មិនប្រាកដប្រជា ធ្វើឲ្យ Man United កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើ Berge របស់ Burnley រូបនេះជាខ្លាំង។
យោងតាមប្រភព The Sun បានឲ្យដឹងថា Man Utd ឥឡូវនេះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២៦ឆ្នាំ ដោយហ៊ានផ្តល់នូវកិច្ចសន្យាប្រាក់ឈ្នួលតម្លៃ ១០០,០០០ផោន ក្នុង១សប្តាហ៍ ប្រសិនបើរូបគេសម្រេចមករួមទ្រនំនោះ៕
ប្រភព៖ SPORTbible & The Sun

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



