
អ្នកចាត់ការទូទៅបិសាចក្រហម Man. Utd លោក Erik ten Hag បានបង្ហើបប្រាប់ថារូបលោកត្រៀមដាក់អោយកីឡាករ Jadon Sancho លេងនៅក្នុងតួនាទីថ្មីមួយនៅក្នុងក្រុមបន្ទាប់ពីកីឡាករមួយចំនួននៅក្នុងក្រុម បានរងរបួសមានដូចជាៈ Rasmus Hojlund, Leny Yoro និង Victor Lindelof ជាដើមកំលុងការប្រកួតមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាល។
ជាមួយគ្នានេះដែរ Joshua Zirkzee កីឡាករអន្តរជាតិហូឡង់ដែលបានផ្លាស់មកពីក្រុម Bologna ទើបតែចាប់ផ្តើមហ្វឹកហាត់ជាមួយក្រុម ទោះយ៉ាងណាកីឡាករវ័យ២៣ឆ្នាំ រូបនេះអាចមិនទាន់ត្រូវបានដាក់អោយលេងជម្រើស១១នាក់ដំបូងនៃរដូវកាល ២០២៤-២០២៥ ខាងមុខនេះទេ។
ងាកមកកីឡាករ Sancho វិញ លោក Ten Hag បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា: នោះជាអ្វីដែលយើងអាចធ្វើបានគឺការដាក់ អោយ Sancho លេងនៅតំបន់បម្រើកណ្តាល ក្នុងករណីមិនមានវត្តមាន Rasmus ។សម្រាប់ Zirkzee គាត់កំពុងចូលមកហ្វឹកហាត់។ ប៉ុន្តែយើងក៏ត្រូវពិចារណាថា គាត់មិនសូវហ្វឹកហាត់បានយូរទេ ដូច្នេះវានឹងត្រូវការពេល ដើម្បីគាត់អាចសម្របទៅតាមបាល់ទាត់អង់គ្លេស និងរបៀបលេងរបស់ក្រុមផងដែរ។ហើយពិតណាស់ Jadon គឺអាចលេងបានតួនាទីបម្រើ-ប្រយុទ្ធយ៉ាងទូលំទូលាយ ជាជម្រើសល្អសម្រាប់គាត់ បំផុត។
ប្រភព:Dailypost

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



