Close
Featured-Image
Arne Slot : Liverpool សមណាស់រកបានច្រើនជាង ៣គ្រាប់ពេលប្រកួតទល់ Man.Utd (មាន៣វីដេអូ)
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Arne Slot បានទទួលស្គាល់ថាក្រុមរបស់លោកនៅមានចំនុចមួយចំនួនទៀត ដែលត្រូវកែលំអរ បើទោះបីជាពួកគេបានយកឈ្នះក្រុមគូប្រជែងលីក Man. United ៣ទល់និង០ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលកាលពីថ្ងៃសៅរ៍ ។គួររំលឹកថាមុនពេលទទួលជ័យជម្នះលើ Man.Utd ក្រុមលោក Slot បានទទួលជ័យជំនះលើ Arsenal និង Real Betis រួចទៅហើយ។ សម្រាប់ការប្រកួតមិត្តភាពចុងក្រោយគឺត្រូវជួប Sevilla នៅកីឡដ្ឋាន Anfield មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Ipswich សម្រាប់ការប្រកួតបើកឆាក Premier League របស់ពួកគេនៅថ្ងៃទី ១៧ ខែសីហា ២០២៤ខាងមុខ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United fans name two best players in 3-0 defeat to LiverpoolThree things we learned as Manchester United lose 0-3 to Liverpool - Man United News And Transfer News | The Peoples Person

Manchester United 0-3 Liverpool highlights and reaction as pre-season tour ends in defeat - Manchester Evening News

អ្នកចាត់ការសញ្ជាតិហូឡង់បានលើកឡើង ដោយវាយតម្លៃខ្ពស់សម្រាប់ការប្រកួតមិត្តភាពនេះថាៈ ការប្រកួតនេះទទួលបានលទ្ធផលវិជ្ជមានយើងរីករាយ និង ពេញចិត្តជាខ្លាំងការពិតសម្រាប់ការប្រកួតនេះកីឡាករយើងមានលទ្ធភាពស៊ុតបាល់បញ្ចូលទីបានល្អ និងច្រើនគ្រាប់ណាស់។អតីតគ្រូបង្វឹក Feyenoord បច្ចុប្បន្នមានវ័យ ៤៥ឆ្នាំបន្ថែមថាៈ ខ្ញុំគិតថាយើងបានបង្កើតឱកាសច្រើនបំផុត។ ក្រុម Man.United គួរតែរបូតគ្រាប់បាល់ច្រើនជាង៣គ្រាប់ ទោះយ៉ាងណាវាជាគុណភាពសម្រាប់ទម្រង់លេងរបស់យើង ហើយទាំងអស់គ្នាត្រូវប្រឹងប្រែងដើម្បីត្រៀមចូលរួមការប្រកួតបើករដូវកាលនៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះបន្តទៀត

ប្រភព:Dailypost
វីដេអូ: Liverpool : Man.Utd (មិត្តភាព)

វីដេអូ: Liverpool : Arsenal (មិត្តភាព)

វីដេអូ: Liverpool : Real Betis(មិត្តភាព)

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031