
(អង់គ្លេស)៖ យោងតាមប្រភពគេហទំព័រកីឡាករ BBC បានរាយការណ៍ក្នុងថ្ងៃនេះ ឲ្យដឹងថា ក្លឹប Crystal Palace គ្រោងនឹងចុះហត្ថលេខាលើខ្សែបម្រើស្លាប Ismaila Sarr ដែលលេងនៅក្លឹប Marseille លើតម្លៃខ្លួនផ្ទេរប្រមាណ ១២.៥លានផោន។ កីឡាករវ័យ ២៦ឆ្នាំ ត្រូវបានរំពឹងថានឹងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ នៅកីឡដ្ឋាន Selhurst Park ។
រំលឹកដែរថា Sarr បានរួមក្រុម Marseille ផ្លាស់ពី Watford កាលពីខែកក្កដាឆ្នាំមុន។ ជាមួយគ្នានេះ ខ្សែបម្រើស្លាប ស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣១លើក ជាមួយក្រុម Watford ខណៈដែលនៅ Marseille រកបាន ៥គ្រាប់ និង Assist ៦ដង កាលពីរដូវកាលមុន។
គួរបញ្ជាក់ឲ្យដឹងថា Palace បានស្វែងរកអ្នកជំនួស Michael Olise ចាប់តាំងពីកីឡាករបារាំងរូបនេះបានចូលរួមជាមួយ Bayern Munich មកម្លេស។ ស្របពេល កីឡាករជម្រើសជាតិសេណេហ្គាល់ [Sarr] រូបនេះជាជម្រើសដ៏សាកសម សម្រាប់ក្រុម Crystal Palace ៕
ប្រភព៖ BBC

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



