
បរទេស៖ ជាថ្មីម្តងទៀតប្រិយមិត្តក្រុម PSG បានបន្តរិះគន់ និង បង្ហាញពីការសើចចំអក ដោយសម្លេងហួចដល់ Lionel Messi កំលុងពេលដែលពួកគេរងបរាជ័យលើកទី ៧ ក្នុងឆ្នាំ ២០២៣ ក្រោមថ្វីជើង Lyon ដោយលទ្ធផល ១ទល់និង០ សម្រាប់ការប្រកួត Ligue-1 នៅរាត្រីថ្ងៃអាទិត្យ។យ៉ាងណាម៉ិញក៏នៅមានអ្នកគាំទ្រផ្សេងទៀតបានស្រែកហៅឈ្មោះ Messi ដើម្បីសម្តែងពីការគាំទ្របន្តទៀតផងបន្ទាប់ពីវីរបុរសក្រុមជម្រើជាតិអាហ្សង់ទីនរូបនេះក៏កំពុងមានទំនាក់ទំនងផ្លាស់ទៅកាន់អតីតក្លឹប Barcelona នៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅនេះក្រោយរកបានគ្រាប់បាល់សរុប២៩ គ្រាប់ក្នុង ៦៧ ប្រកួត។
បើទោះបីជាបានជួយអោយ PSG លើកពានLigue-១ កាលពីរដូវកាលមុនប៉ុន្តែ ម្ចាស់ពានបាល់មាស៧សម័យបានជួបរឿងខកចិត្ត២រដូវកាលហើយ ពោលគឺ PSG បានធ្លាក់ចេញពីព្រឹត្តការណ៏Uefa Champion League ទាំងពីរឆ្នាំចុងក្រោយជាប់ៗគ្នាដែលជាមហិច្ឆតាធំរបស់ក្លឹបចង់លើកពាននេះជាប្រវត្តិសាស្រ្តនោះ។ ក្រោយរងបរាជ័យសប្តាហ៏ទី២៩ PSG កំពុងមានគម្លាតត្រឹមតែ ៦ ពិន្ទុពីលើ Lens និងMarseille ដោយនៅសល់ ៩ ប្រកួតទៀត និងបញ្ចប់រដូវកាល។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



