Close
Sponsor ads Featured-Image
ភ្ញាក់ផ្អើល! Man Utd និង Liverpool កំពុងប្រជែងគ្នា ដើម្បីទិញយកខ្សែប្រយុទ្ធតម្លៃ ៤០លានអឺរ៉ូ ម្នាក់នេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United និងហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍ខ្លាំងក្នុងការប្រជែងដណ្តើមហត្ថលេខាខ្សែប្រយុទ្ធ Maximilian Beier របស់ក្រុម Hoffenheim នេះបើយោងតាមប្រភព ​​Tutto Juve ចេញផ្សាយកាលពីម្សិលមិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Scouting Report: Maximilian Beier - A Talented Versatile Attacker

ads

ស្ថិតក្នុងវ័យ ២១ឆ្នាំ កីឡាករជម្រើសជាតិអាល្លឺម៉ង់ បានលេងនៅយុទ្ធនាការលើកដំបូង ដែលមិនធ្លាប់មាននៅលីគ Bundesliga កាលពីរដូវកាលមុន ២០២៣/២៤ ដោយបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប ចំពោះការបង្ហាញសមត្ថភាពរបស់គេ។ គួរកត់សម្គាល់ថា Beier បានបង្ហាញខ្លួន ៣៣លើក សម្រាប់ក្រុម Hoffenheim ក្នុងលីគ ពោលគឺ ២៩ប្រកួត ដោយស៊ុតបញ្ចូលទីបាន ១៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១គ្រាប់ ផងដែរ។

Maximilian Beier - Player profile 24/25 | Transfermarkt

ជាក់ស្តែង កីឡាករវ័យជំទង់រូបនេះ ត្រូវបានក្លឹបនៅ Old Trafford កំពុងពិចារណាដោះដូរ ក៏ព្រោះតែរូបគេជាអ្នករកគ្រាប់បានច្រើនជាងគេមួយរូបនៅ Bundesliga ផងដែរ។ ស្របពេលជាមួយគ្នានេះ គ្រូបង្វឹកថ្មី Liverpool លោក Arne Slot បានចូលប្រជែងដណ្តើមខ្សែប្រយុទ្ធរូបនេះ និងចង់បញ្ចប់កិច្ចព្រមព្រៀងទិញលក់មុនរដូវកាលថ្មី Premier League ២០២៤/២៥ ឈានចូលមកដល់។ ដូច្នេះយើងមានតែរង់ចាំមើលថា ខ្សែប្រយុទ្ធដ៏មានទេពកោសល្យរូបនេះសម្រេចចូលរួមជាមួយក្លឹបមួយណា រវាងក្លឹបទាំងពីរនេះ៕

Hoffenheim's Maximilian Beier celebrates scoring their first goal with teammates on June 5, 2024

Next Liverpool manager: Comparing Arne Slot and Erik ten Hag's Eredivisie records

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ)
featured image

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បាន​បង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal […]

ចុចអានបន្ត
អត្ថបទទាក់ទង