បរទេស៖ កីឡាករខ្សែបម្រើ–ការពារអន្តរជាតិម៉ារ៉ុក Nayef Aguerd មានឪកាសតែតបញ្ចូលទីរកគ្រាប់បាល់តាំងតែពីនាទីទី២៥តង់ទី១ ជួយអោយក្រុមញញួរធំ West Ham United យកឈ្នះលើក្រុម Southampton ក្នុងលទ្ធផល ១–0 ។ លទ្ធផលនេះផងដែរ បានជម្រុញអោយពួកគេងើបចេញពីតំបន់កាត់ចោលរបស់ទៅលេងនៅក្របខណ្ឌ Championship ដោយឡើងមកឈរនៅចំណាត់ថ្នាក់លេខ១៤វិញ។
West Ham នៅថ្ងៃព្រហស្បត្ត៏សប្តាហ៏នេះនិងត្រូវបើកទ្វារកីឡាដ្ឋានLondon Stadium ប្រកួតជាមួយក្រុមសារិកាព្រៃ Newcastle ដែលទើបតែផ្តួលបិសាចក្រហមMan.Utd ក្នុងលទ្ធផល២ទល់និង០ កាលពីថ្ងៃអាទិត្យ ។ ខណៈក្រុមបាតតារាង Southamptonត្រៀម ទទួលក្រុមការពារតំណែងជើងេក Manchester Cityនៅទឹកដី St Mary’s នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
កីឡាករ Nathan Tella រកបានគ្រាប់បាល់ជ័យជំនះតែ១គ្រាប់គត់នៅនាទីទី៦៩ ក្រោយពីក្រុម ម្ចាស់ជើងឯកអាល្លឺម៉ង់ Bayer Leverkusen មានឱកាសច្រើនដោយសារតែក្រុមម្ចាស់ផ្ទះ Bayern Munich នៅសល់កីឡាករតែ១០នាក់ពោលគឺបន្ទាប់ពី អ្នកចាំទីជើងចាស់ Manuel Neuer ត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី១៧ នៃតង់ទី១ពេលរត់ចញទៅព្យាយាមសង្គ្រោះបាល់ដោយប៉ះទង្គិចជាមួយខ្សែការពារស្លាបឆ្វេង Jeremie Frimpong ។ជ័យជំនះនេះបានជួយអោយក្រុមលោក Xabi Alonso កក់កៅអីរបស់ពួកគេក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីបានផ្តួលគូប្រជែង Bayern Munich ត្រឹមលទ្ធផល១ទល់និង០កាលពីយប់ថ្ងៃអង្គារ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich ធ្លាក់ចេញពី DFB Pokal ក្រោយបរាជ័យក្រោមថ្វីជើង Leverkusen (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំដើមកំណើតអង់គ្លេសតែមានសញ្ជាតិដើ់មនីហ្សេរីយ៉ាធ្លាប់លេងអោយក្លឹប Burnley និង Southampton ប៉ុន្តែTella បានផ្លាស់ទៅលេងនៅលីកកំពូលអាឡឺម៉ង់គឺ Leverkusen។ សម្រាប់ក្រុម Bayern Munich […]