Close
Featured-Image
លោក Ten Hag ទទូចកុំអោយអ្នកគាំទ្រវិនិច្ឆ័យ និង មើលស្រាលសមត្ថភាពកីឡាករ Man.Utd រូបនេះ
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីផ្ទេរមកកាន់ក្រុមបិសាចក្រហម Man.Utd ក្នុងតម្លៃ តម្លៃ៥៥លានផោនពីអតីតក្រុមយុវជនថ្នាល Chelsea កាលពីខែសីហា ២០២៣ Mason Mount កីឡាករអន្តរជាតិអង់គ្លេសបានជួបរឿងដ៏ខកចិត្ត ជាមួយការតស៊ូទ្រាំនឹងរដូវកាលដំបូងនៅទឹកដី Old Trafford ដោយខកខានបង្ហាញខ្លួនការប្រកួតជាច្រើនដោយសារតែបញ្ហារបួស។បើទោះបីជាកីឡាករដែលធ្លាប់បញ្ចេញសមត្ថភាព និង សាងកេរ្ត៏ឈ្មោះល្បីល្បាញប៉ុន្តែ Mount មិនអាចទទួលបានជោគជ័យក្នុងការប្រកបអាជីពនៅទឹកដី Old Trafford ដោយពាក់អាវស្លាកលេខ ៧ ។ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិហូឡង់លោក Erik ten Hag នៅតែគាំទ្រខ្សែបម្រើរូបនេះថានិងបង្ហាញសមត្ថភាពបានល្អឡើងវិញ ជាមួយនិងការប្រើប្រាស់ជើងស្តាំដែលជាទេពកោសល្យរបស់គេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Mason Mount goes from emulating Cristiano Ronaldo to inheriting his famous shirt

Erik ten Hag has made clear he's confident Mason Mount will have a big impact on the pitch for Manchester United

Mount makes Man Utd debut as Ten Hag's side beat Leeds United 2-0 in pre-season friendly

លោក Ten Hag បានឆ្លើយតបប្រាប់បណ្តាញសារពត៌មានទាក់ទងបញ្ហានេះយ៉ាងដូច្នេះថាៈ អ្នកមិនអាចវិនិច្ឆ័យគាត់ដូចរដូវកាលដំបូងបានទេ ពីព្រោះគាត់បានរងរបួស។ហើយនៅពេលដែលគាត់មានកាយសម្បទាគ្រប់គ្រាន់ គាត់នឹងក្លាយជាកីឡាករដ៏ល្អសម្រាប់យើង ហើយយើងអាចប្រើប្រាស់គាត់បានគ្រប់ទម្រង់តំបន់បម្រើ។ការពិតយើងក៏ត្រូវការកីឡាករដែលអាចលេងបានច្រើនមុខងារ និងច្បាស់លាស់ អាចនិយាយបានថាច្រើនតំណែង ដូច្នេះយើងនិងរង់ចាំមើលថាគាត់គាត់នឹងជួយក្រុមបានកម្រិតណានោះ

ប្រភព:Tribuna

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង