

អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសនិងក្រុមបិសាចក្រហម Man.Utd លោក Paul Scholes បានលើកយកឈ្មោះអ្នកចាត់ការពីរនាក់ដែលអាចជំនួសតំណែងអតីតគ្រូបង្វឹកអង់គ្លេសលោក Gareth Southgate ស្របពេលតំណែង កំពុងក្រុមកំពុងតែនៅទំនេរ។អ្នកចាត់ការទាំងពីររូបនោះគឺគ្មាននរណាក្រៅពីលោក Eddie Howe របស់ Newcastle United និងលោក Pep Guardiola របស់ Manchester City។គួររំលឹកថាសហព័ន្ធ FA របស់អង់គ្លេសបច្ចុប្បន្នកំពុងត្រូវការអ្នកចាត់ការថ្មី បន្ទាប់ពីលោក Southgate ថ្មីៗនេះបានលាលែងពីតំណែងរបស់គាត់។មនុស្សជាច្រើននឹងយល់ស្របថាវានឹងក្លាយជា Eddie Howe នៅនាទីនេះ។

Scholes បានប្រាប់ Sky Sports ពីការយល់ឃើញរបស់គាត់ថាៈ Eddie គាត់កំពុងធ្វើការងារដ៏អស្ចារ្យនៅ Newcastle គាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យតើគាត់អាចនាំពួកគេទៅកម្រិតបន្ទាប់បានទេ? ខ្ញុំមិនដឹងទេ។ ប៉ុន្តែខ្ញុំគិតថាគាត់ទំនងជាមានសមត្ថភាពបំផុត ការពិតខ្ញុំជឿជាក់។ ប៉ុន្តែសម្រាប់លោក Pep គឺពិតជាបេក្ខភាពដ៏ស័ក្តសមម្នាក់ទៀត ប៉ុន្តែគាត់នៅជាប់កុងត្រាជាមួយ Man.City ដូច្នេះយើងនិងរង់ចាំមើលនៅពេលបន្ទាប់ពីការសម្រេចចិត្តនេះ។
ប្រភព:Dailypost

(USA)៖ ក្លឹបតោខៀវ Chelsea របស់អង់គ្លេស នឹងបន្តប៉ះក្រុមមកពីប្រេស៊ីល១ទៀតគឺ Fluminense ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ២០២៥ ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។ Chelsea បានឆ្លងផុតវគ្គ៨ក្រុមនៃពាន៤ឆ្នាំម្តងនេះ តាមរយៈការយកឈ្នះគូប្រជែង Palmeiras មកពីប្រេស៊ីល ដោយលទ្ធផល ២-១ ដូចទៅនឹងលទ្ធផលរបស់ Fluminense ដែលបានទម្លាក់ Al-Hilal មកពីអារ៉ាប៊ីសាអូឌីតផងដែរនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អាចទេ! Chelsea នឹងផ្តួលក្រុមមកពីប្រេស៊ីល Fluminense ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរបញ្ជាក់ផងដែរថា អង់គ្លេសនៅសល់តែតោខៀវ១គត់ ដែលបានឡើងដល់វគ្គបន្តបន្ទាប់ ខណៈដែល Manchester City បានត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ១៦ក្រុម ក្រោយចាញ់ Al-Hilal។ ជំនួបរវាង Chelsea និង Fluminense នឹងធ្វើឡើងនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅឯកីឡដ្ឋាន […]



