

គ្រូវបង្វឹក Newcastle Utd លោក Eddie Howe បានបញ្ជាក់អោយដឹងថា ខ្សែប្រយុទ្ធឆ្នើម Alexander Isak នៅតែជាមន្ទិលសង្ស័យសម្រាប់ការធ្វើដំណើរទៅសួរសុខទុក្ខក្រុម Fulham សម្រាប់ការប្រកួតក្របខណ្ឌ EPL នៅរាត្រីថ្ងៃសៅរ៍។ Isakកីឡាករអន្តរជាតិស៊ុយអ៊ែត ត្រូវបានប្តូរចេញនៅក្នុ្ងតង់ទីមួយកំលុងពេលក្រុមផ្តួល Wolverhampton Wanderers កាលពីចុងសប្តាហ៍មុនបន្ទាប់ពីមានបញ្ហារបួស ភ្នែក។ចាប់តាំងពីពេលនោះមកគ្រូបង្វឹកសញ្ជាតិអង់គ្លេសលោក Howe បានបង្ហើបប្រាប់ថា Isak ក៏មានបញ្ហារងរបួសជើងផងដែរ ហើយនឹងត្រូវបានវាយតម្លៃនៅឯកន្លែងហ្វឹកហាត់នៅថ្ងៃសុក្រ មុនពេលការសម្រេចចិត្តបញ្ចូនឈ្មោះរូបគេមកកាន់ទឹកដី Craven Cottage ។

វាជារឿងចម្លែកមួយ ក្រោយប៉ះទង្គិចភ្នែកជាមួយបាល់ គាត់មានអការៈឈឺនោះគឺជាហេតុផលចម្បងសម្រាប់គាត់ចេញពីទីលាន។ហើយការពិតគាត់ក៏បានដួលប៉ះជើងដែរ ដូច្នេះអការៈជំងឺរបស់គាត់គឺពីរមុខរួមបញ្ចូលគ្នា។ យើងនឹងធ្វើការសម្រេចចិត្តនៅថ្ងៃសៅរ៍នេះ។Isak ស៊ុតបាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួន ៣០ ប្រកួតនៅ Premier League រដូវកាលចាស់ខណៈរដូវកាលថ្មី កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបានមួយគ្រាប់ និងAssist ១លើក ។ជាមួយគ្នានេះ Callum Wilson ដែលជាដៃគូប្រយុទ្ធនិងអវត្តមាន សាររបួសខ្នង ដូច្នេះគ្រូបង្វឹកលោក Howe មានជម្រើសគឺដាក់សមាជិកថ្មី Will Osula និង លេងដៃគូតំបន់ប្រយុទ្ធជាមួយ Anthony Gordon។
ប្រភព: sportsmole
វីដេអូ: Alexander Isak

កីឡាករ Jack Grealish បានបង្ហើបពីអារម្មណ៍ពិតរបស់ខ្លួនបន្ទាប់ពីត្រូវបានគ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola មិនបានដាក់បញ្ចូលឈ្មោះរូបគេសម្រាប់ត្រៀមចូលរួមព្រឹត្តការណ៍ប្រកួតពានFIFA Club World Cup ដែលនិងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះក្នុងនាមសហរដ្ឋអាមេរិកជាម្ចាស់ផ្ទះរៀបចំការប្រកួត។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនពូដូ និង ពូស៊ី ! Bellingham ចង់លេងរួមក្រុមជាមួយបុរសម្នាក់នេះខ្លាំងបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មូលហេតុនោះមកពីអតីតកាពីតែនក្រុម Aston Villa បច្ចុប្បន្នមានវ័យ ២៩ ឆ្នាំរូបនេះ ចូលលេងមិនបានគ្រប់គ្រាន់ នៅក្នុងក្របខ័ណ្ឌ Premier League ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយថ្មីៗនេះ។ទោះយ៉ាងណាការដកកីឡាករអន្តរជាតិអង់គ្លេសរូបនេះចេញមិបានធ្វើអោយមានការភ្ញាក់ផ្អើលនោះទេ ក្រោយពី Man City បានបញ្ចប់ការចុះហត្ថលេខាជាផ្លូវការណ៍នាំយកកីឡាករមួយចំនួនដូចជា Rayan Ait Nouri ពីក្លឹប Wolverhampton , Rayan Cherki ពី Lyon និង Tijjani Reijnders ពីAC.Milan […]



