

រជ្ជកាលដឹកនាំ Bayern Munich របស់ Thomas Tuchel បានចាប់ផ្តើមយ៉ាងល្អក្រោយផ្តួលគូប្រជែងនាំមុខតារាង Dortmund ក្នុងលទ្ធផល ៤ទល់និង២សម្រាប់ការប្រកួតលីកកំពូលអាឡឺំម៉ង់កាលពីយប់ថ្ងៃសៅរ៏។ក្រុមការពារតំណែងជើងឯកមានឪកាសរកគ្រាប់បាល់បើកឆាកក្រោយពីអ្នកចាំទី GregorKobel មានកំហុសធ្វើអោយគ្រាប់បាល់ចូលទីខ្លួនឯងមុនពេលThomas Mullerរកបាន២គ្រាប់និង Kingsley Comanបន្ថែម១គ្រាប់ចុងក្រោយ។ ទោះយ៉ាងណា Dortmund មានឪកាសវាយបកបាន២គ្រាប់វិញនៅតង់ទី២ ដើម្បីបន្ថយ ស្ថានភាពដែលតានតឹង។

ក្រុមការពារតំណែងជើងឯកឥឡូវនេះបានបន្តកំនត់ត្រា ឈ្នះប្រាំបួនដងជាប់គ្នានៅ Allianz Arena សម្រាប់១០ប្រកួតចុងក្រោយ។ បរាជ័យនេះគឺជាលើកទីមួយរបស់ Dortmund នៅក្នុងលីកខណៈពួកគេត្រៀមប្រកួតជាមួយ RB Leipzig នៅក្របខណ្ឌ DFB-Pokal និង ជួប Union Berlin ក្នុងលីកនៅចុងសប្តាហ៍ក្រោយ។ .Bayern Munich ក៏ស្ថិតក្នុងការប្រកួតGerman Cup នៅពាក់កណ្តាលសប្តាហ៍ផងដែរ ដោយធ្វើជាម្ចាស់ផ្ទះទទួល Freiburg នៅថ្ងៃអង្គារ មុនពេលជួបគ្នាម្តងទៀតនៅFreiburg។

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC