Close
ads Featured-Image
លោក Fabregas ទទួលបានតួនាទីពេញលេញដើម្បីដឹកនាំក្លឹបទើបឡើងមកក្របខណ្ឌ Serie A
ទំហំអក្សរ
តូច
ធំ

អតីតខ្សែបម្រើBarcelona,Chesea និង Arsenal លោក Cesc Fabregas បាន​ក្លាយ​ជា​គ្រូ​បង្វឹកបង្គោលជាផ្លូវការណ៏​របស់​ក្លឹបទើបនិងឡើងមកលេងនៅលីកកំពូលអ៊ីតាលីSerieA គឺ Como បន្ទាប់ពីបុរសសញ្ជាតិអេស្បាញរូបនេះបានដើរតួនាទីជា​ជំនួយ​ការ​គ្រូ​បង្វឹក​នាពេលកន្លងមក។Fabregas បច្ចុប្បន្នមានវ័យ ៣៧ ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យាដឹកនាំក្រុមរយៈពេល ៤ ឆ្នាំសម្រាប់ក្លឹបដេលអវត្តមានលេងនៅលីកកំពូលរយៈពេល ២១ ឆ្នាំទៅហើយនោះ។គួររំលឹកថាកន្លងមកលោក Fabregas បច្ចុប្បន្នមានវ័យ ៣៧ឆ្នាំ ធ្លាប់ដើរតួនាទីដឹកនាំក្រុមបាន៥ដងក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរបស់Como នៅចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Como confirm former Arsenal midfielder Cesc Fabregas as head coach on  permanent basis ahead of Serie A return - Eurosport

ads

Official: Fabregas becomes Como head coach

Fabregas warning Como promotion was 'warm-up' for Serie A in 2024

Como and Parma promoted to Serie A 2024-25, play-offs set

Fabregas ដែលបានឈ្នះ World Cup ជាមួយអេស្ប៉ាញក្នុងឆ្នាំ ២០១០ បានចំណាយពេលពាក់កណ្តាលនៃរដូវកាលទីពីរ២០២៣-២០២៤ ធ្វើជាជំនួយការរបស់គ្រូបង្វឹកវេលលោក Osian Roberts ខណៈបច្ចុប្បន្នរូបលោកដែលឥឡូវនេះបានក្លាយជាប្រធានផ្នែកអភិវឌ្ឍន៍របស់ Como ។ Como និងត្រូវប្រកួតជាមួយក្រុមជើងឯក Serie A ៣៦សម័យកាលគឺ Juventus នៅថ្ងៃទី ១៩ ខែសីហា ២០២៤ខាងមុខនេះ។
ប្រភព:BBC

អត្ថបទទាក់ទង