
ដើម្បីជាការត្រៀមខ្លួនសម្រាប់ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលនិងចូលមកដល់នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានរៀបចំការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ដែលមានប្រទេសក្នុងតំបន់អាស៊ីចូលរួមមាន កម្ពុជា ជាម្ចាស់ផ្ទះ ប្រទេសឡាវ ភីលីពីន វៀតណាម ដែលការប្រកួតនេះធ្វើឡើងចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣ នេះតទៅ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ(សាលដំបូលទូក) ដោយមានកីឡាករ-កីឡាការិនីសរុបចំនួន ១០០នាក់ ចូលរួមប្រកួត ព្រមទាំងទទួលបានការកាត់សេចក្ដីពីសំណាក់ចៅក្រម-អាជ្ញាកណ្ដាល មកពីប្រទេសទាំង១១ក្នុងតំបន់អាស៊ាន រួមជាមួយមកពី កូរ៉េ បារាំង អ៊ីរ៉ង់ ឥណ្ឌា និងអាមេរិក ផងដែរ ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕
