

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានតែងតាំង លោក Felix G.Dalmas ជនជាតិអាហ្សង់ទីនជាគ្រូបង្គោលថ្មីសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ បើតាមគម្រោង លោកនឹងត្រូវដឹកនាំក្រុមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម។

លោក Felix G.Dalmas នឹងដឹកនាំជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ។ លោក Felix G.Dalmas ធ្លាប់ជាគ្រូជំនួយជម្រើសជាតិកម្ពុជាចាប់ពីឆ្នាំ២០១៨ ដល់២០២២ ក្រោមការដឹកនាំរបស់លោក ហុងដា ផងដែរ។ លោក Keisuke Honda បានប្រកាសចែកផ្លូវជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាពេលថ្មីៗនេះ ក្រោយដឹកនាំក្រុមគោព្រៃកម្ពុជាចាប់ពីឆ្នាំ២០១៨ មក។

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC