Close
Featured-Image
ខ្សែប្រយុទ្ធឆ្នើម Napoli កំពុងធ្វើរឿងមួយដាច់ឆ្ងាយពីមិត្តរួមក្រុម (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Victor Osimhen កំពុងហ្វឹកហាត់ដាច់ដោយឡែកពីមិត្តរួមក្រុម Napoli របស់គាត់សម្រាប់ថ្ងៃទីពីរជាប់ៗគ្នាគិតចាប់ពីថ្ងៃចន្ទដើមសប្តាហ៏នេះ ខណៈពេលបច្ចុប្បន្ន ខ្សែប្រយុទ្ធក្រុមជម្រើសជាតិនីហ្សេរីយ៉ាកំពុង​តែ​តតាំងប្រយុទ្ធ​ជាមួយ​នឹងបញ្ហា​សាច់ដុំ។ប្រភពជាច្រើននៅក្នុងប្រទេសអ៊ីតាលីបានអះអាងថា Osimhen មិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គាត់នៅលើទីលាននោះទេ ប៉ុន្តែបានហ្វឹកហាត់ស្តារកាយសម្បទាដាច់ដោយឡែកនៅក្នុងកន្លែងហាត់ប្រាណជំនួសវិញ។កីឡាករអន្តរជាតិនីហ្សេរីយ៉ាបានបន្តការហ្វឹកហាត់មុនបើករដូវកាលជាមួយ Napoli កាលពីសប្តាហ៍មុនមកម្លេះ។Victor Osimhen tells Chelsea why they have January transfer advantage amid Man United interest - football.london

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Serie A: Osimhen gets winning goal for Napoli | Premium Times Nigeria

Finidi George gets Victor Osimhen fitness headache ahead of his official Super Eagles bow

កីឡាករ​វ័យ ២៥ ឆ្នាំរូបនេះ​ត្រូវ​បាន​​រំពឹង​ថា​នឹង​ចាក​ចេញ​ពីក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Naple នៅ​រដូវ​ក្ដៅ​នេះ ប៉ុន្តែ​មិន​ទាន់​មាន​ក្លឹប​ណា​មួយ​ហ៊ានផ្តល់តម្លៃបង់​ថ្លៃ​ផ្ដាច់​កុងត្រាក្នុងតម្លៃ ១៣០លានអឺរ៉ូជូនពួកគេ​នៅ​ឡើយ​ទេ។ ជាមួយ Napoliកាលពីរដូវកាល ២០២២-២០២៣ Osimhen បានបង្ហាញទម្រង់លេងល្អដោយជួយអោយ ពួកគេលើកពានលីកកំពូលអ៊ីតាលីជាលើកដំបូង ក្នុងរយៈពេល ៣៣ឆ្នាំ ដោយស៊ុតបញ្ចូលទីបាន ២២គ្រាប់  និង  សម្រាប់ក្រុមជម្រើសជាតិOsimhen បានត្រឹមតែជួយអោយ នីហ្សេរីយាទទួលបានជើងឯករងAfrica Cup of Nation កាលពីឆ្នាំ២០២៣ប៉ុណ្ណោះ។
ប្រភព:Dailypost

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ដាច់ចិត្តមែនទែនហើយ!ទីបំផុត Real Madrid សម្រេចចិត្តលក់ប្រុសម៉ៅខណៈកីឡាកររូបនេះជាបេក្ខភាពមកជំនួស
featured image

នៅទីបំផុតក្រុមអធិរាជសReal Madrid បានសម្រេចចិត្តដាក់លក់កីឡាករ Vinicius Jr ក្រោយពីការចរចាជាច្រើនខែជុំវិញកុងត្រាថ្មីបានជាប់គាំងហើយអ្វីដែលជាចំនុចដោះស្រាយមិនរួចនោះគឺ ខ្សែប្រយុទ្ធស្លាបរូបនេះបានធ្វើការទាមទារប្រាក់បៀវត្សរ៍ ស្មើនឹងតារាឆ្នើមជាសមាជិកចំណូលថ្មីគឺ Kylian Mbappé នេះតែម្តង។ មានន័យថាកីឡាករអន្តរជាតិប្រេស៊ីលរកបានប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណតែ៨លានអឺរ៉ុប៉ុណ្ណោះ ខណៈបច្ចុប្បន្នMbappe រកបាន ១៥ លានអឺរ៉ូឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរសប្រេស៊ីលថា Rashford នឹងមានអនាគតជាមួយ Barcelona(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះបីជាមានលក្ខណ្ឌទិញផ្តាច់កុងត្រារហូតដល់ទៅ ១០០០លានអឺរ៉ុបសម្រាប់ Vinicius ប៉ុន្តែ Real Madrid ឥឡូវនេះបើកចំហរក្នុងការលក់ ប្រសិនបើការផ្តល់ជូនដ៏សំខាន់ណាមួយមកពីក្លឹបផ្សេងៗពិសេស ក្រុមមកពី Saudi Pro League តែម្តង។គួររំលឹកថា Vinicius ពី Flamengo នៅរដូវក្តៅឆ្នាំ ២០១៨ ក្នុងតម្លៃ ៤៥ លានអឺរ៉ូ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គេនិងអស់សុពលភាពនៅខែមិថុនា ឆ្នាំ ២០២៧នេះ។ ប្រភពពីគេហទំព័រ Mundo Deportivo របស់អេស្បាញបានចុះផ្សាយថាក្លឹប Real […]

ចុចអានបន្ត
អត្ថបទទាក់ទង