ក្រុមដែលមានលេខរៀងជាប់គ្នាគឺChelsea ឈរនៅចំណាត់ថ្នាក់ទី១០ ខណៈ Aston Villa ឈរនៅលេខរៀងទី១១ ក្នុងក្របខ័ណ្ឌ Premier League ក្រុមទាំងពីរនិងត្រូវជួបគ្នានៅ កីឡដ្ឋាន Stamford Bridge នារាត្រីថ្ងៃសៅរ៍នេះវេលាម៉ោង ១១: ៣០នាទី ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សChelsea មិនដែលចាញ់សោះក្នុងបួនប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League ៣ដងនិង Champion ជាមួយ និងការស៊ុតបញ្ចូលទីយ៉ាងហោចណាស់ពីរគ្រាប់បាល់ក្នុងការប្រកួតបីលើកចុងក្រោយរបស់ពួកគេ។ Aston Villa តែងតែរកគ្រាប់បាល់សម្រាប់១៦ប្រកួតចុងក្រោយខណៈ៥ប្រកួតចុងក្រោយគឺមិនដែលចាញ់ក្រោយស្មើ១ទល់និង១ជាមួយ Chelsea ។ទោះយ៉ាងណាជួបគ្នាដើមរដូវកាលនេះChelsea បានផ្តួលម្ចាស់ផ្ទះ ២:0 ក្នុងខែតុលា ខណៈ ១៧ប្រកួត ចុងក្រោយរបស់ជួបគ្នានៅកីឡដ្ឋាន Stamford Bridge គឺAston Villa មិនដែលឈ្នះទេ។
១.៦ប្រកួតចុងក្រោយរបស់Chelsea នៅក្របខណ្ឌ Premier League គឺឈ្នះ២ ចាញ់២ និង ស្មើ២ ខណៈ Aston Villa ឈ្នះ៣ ចាញ់២និងស្មើ១។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Chelsea អាចនិងចូលលេង
Kepa; Badiashile, Koulibaly, Cucurella; James, Fernandez, Kovacic, Chilwell; Mudryk, Havertz, Felix
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣–៤–៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Aston Vila អាចនិងចូលលេង
Martinez; Young, Konsa, Mings, Moreno; McGinn, Luiz; Bailey, Buendia, Ramsey; Watkins
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤–២–៣–១)
៤.សម្រាប់គូនេះការព្យាករណ៍ទស្សន៍ទាយគឺ Chelsea ២:១ Aston Villa