
នៅក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America ឆ្នាំ២០២៤ ក្រុមជម្រើសជាតិកូឡុំប៊ី បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីជួបតទល់ជាមួយក្រុមពពកសអាហ្សង់ទីន ដើម្បីដណ្តើមជើងឯកពានរង្វាន់ប្រចាំទ្វីបអាមេរិចឡាទីនឆ្នាំ២០២៤ បន្ទាប់ពីទទួលបានជ័យជម្នះទៅលើក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្នុងលទ្ធផល ១ទល់នឹង០ បើទោះបីជាក្រុមទាំងមូលមានគ្នាត្រឹមតែ ១០នាក់ ក៏ដោយនោះ៕

(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធឆ្នើម Darwin Núñez របស់ក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តផ្លាស់ទៅរួមរស់ផ្លូវជីវិតថ្មីនៅក្លឹប Al Hilal អារ៉ាប៊ីសាអូឌីត ក្នុងកញ្ចប់ទឹកប្រាក់ផ្ទេរ ៥៣លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យាកុងត្រារយៈពេល៣ឆ្នាំ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ម្នាក់ទៀតហើយ! តារាឆ្នើម Liverpool ខិតជិតនឹងផ្ទេរទៅរួមទ្រនំនៅ Al Hilal សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano


