
បន្ទាប់ពីការចាកចេញរបស់អតីតគ្រូបង្វឹកលោក Julian Nagelsmann ដ៏គួអោយភ្ញាក់ផ្អើល និងជំនួសមកវិញដោយអតីតគ្រូបង្វឹក Dortmund លោក Thomas Tuchel បច្ចុប្បន្នក្រុមការពារតំណែងជើងឯកកំពុងតាមពីក្រោយក្រុមកំពូលតារាង Dortmund មួយពិន្ទុ ។ ទោះយ៉ាងណាមុនពេលធ្វើដំណើរទៅកាន់កីឡាដ្ឋាន Allianz Arenaគឺ Dortmund បានឈ្នះការប្រកួតលីកចំនួន ៩ លើកក្នុងចំណោម ១០ ប្រកួតចុងក្រោយ ខណៈក្រុមទាំងពីរនិងត្រូវជួបប្រកួតគ្នានៅវេលាម៉ោង១១:៣០នាទីរាត្រីថ្ងៃសៅរ៏នេះ។
សម្រាប់ Bayern Munich វិញ រកបានមិនតិចជាង៣ គ្រាប់សម្រាប់ការប្រកួតក្នុងផ្ទះ ៦ លើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Dortmund គ្រប់ក្របខណ្ឌប្រកួត ខណៈBayern Munich បានឈ្នះ ៧ ប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Dortmundគ្រប់ក្របខណ្ឌប្រកួតទាំងអស់ផងដែរ ។
១.៦ប្រកួតចុងក្រោយសម្រាប់ Bayern Munich នៅក្របខណ្ឌ Bundesliga គឺចាញ់២ស្មើ៤ ខណៈ Dortmund ឈ្នះ៥និងស្មើ១។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Bayern Munich
Sommer; Pavard, Upamecano, De Ligt; Cancelo, Kimmich, Goretzka, Davies; Sane, Muller; Choupo-Moting
(ទម្រង់លេងអាចនិងដាក់អោយប្រើ ៤–២–៣–១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Dortmund
Kobel; Wolf, Sule, Schlotterbeck, Ryerson; Bellingham, Can, Guerreiro; Brandt, Haller, Reus
(ទម្រង់លេងអាចនិងដាក់អោយប្រើ៤–១–៤–១)
៤.ការព្យាករណ៍សម្រាប់គូទំាងពីរនេះគឺ Bayern Munich ៣:២ Dortmund ។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]