
(អាល្លឺម៉ង់)៖ យោងតាមសារព័ត៌មាន BBC បានចុះផ្សាយថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានចុះហត្ថលេខាលើខ្សែបម្រើស្លាប Michael Olise ដែលផ្ទេរពីក្លឹប Crystal Palace ក្នុងតម្លៃកិច្ចព្រមព្រៀងប្រមាណ ៦០លានអឺរ៉ូ លើកិច្ចសន្យាកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ ២០២៩។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងអាយុក្រោម ២១ឆ្នាំ បានបង្ហាញខ្លួន ៩០ដង ក្នុងការប្រកួតទាំងអស់ក្នុងរយៈពេល ៣រដូវកាល សម្រាប់ក្រុម Palace ។ មិនតែប៉ុណ្ណេាះ Olise ត្រូវបានជ្រើសរើស ដើម្បីជួយក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួតកីឡាអូឡាំពិក ដែលនឹងត្រូវចាប់ផ្តើមនៅទីក្រុងប៉ារីសនាចុងខែនេះ។ ដោយឡែក Olise រកបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ប្រកួត នៅ Premier League កាលពីរដូវកាលមុន៕
សូមទស្សនានូវវីដេអូខាងក្រោម៖
Steht dir hervorragend! 👌🔴#MiaSanMia #ServusMichael pic.twitter.com/MUUvUeXZBw
— FC Bayern München (@FCBayern) July 7, 2024
ប្រភព៖ BBC & FC Bayern München

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



