

ពិធីករទូរទស្សន៍ដ៏ល្បីល្បាញសញ្ជាតិអង់គ្លេសលោក Piers Morgan បានកោតសរសើរ និង សាទរ ខ្សែបម្រើ-ប្រយុទ្ធស្លាបរបស់ក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Bukayo Saka ថាបានបង្ហាញទម្រង់លេងល្អបំផុតបន្ទាប់ពីរូបគេបានជួយអោយអង់គ្លេសឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០២៤ លើគូប្រជែងប្រទេសស្វីសកាលពីព្រឹកថ្ងៃអាទិត្យវេលាម៉ោង២ទាបភ្លឺ។លោក Morgan បច្ចុប្បន្នមានវ័យ ៥៩ឆ្នាំ ក្រៅពីកោតសរសើរកីឡាករក្រុមកាំភ្លើងធំ Arsenal មិនដាច់ពីមាត់រួចមក រូបលោកក៏ចាត់ទុក Saka ថាជាវីរបុរសរបស់អង់គ្លេសដោយសរសេរពាក្យថាៈ វីរបុរសរបស់អង់គ្លេស @BukayoSaka87។

គួរកត់សម្គាល់ថា Saka បច្ចុប្បន្នមានវ័យហ ២២ឆ្នាំ បានបងហាញទម្រង់លេងគួរអោយចាប់អារម្មណ៏បំភុត សម្រាប់ក្រុមតោកំណាច២របស់អង់គ្លេសដែលដឹកនាំដោយគ្រូបង្វឹកលោក Gareth Southgate កំលុងការប្រកួតទល់នឹងស្វីស ខណៈរូបគេជាអ្នកស៊ុតបាល់បញ្ចូលទីយ៉ាងល្អតាមស្មើ និង បន្តស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រនៅការប្រកួតម៉ោងបន្ថែម។
ប្រភព:Dailypost
វីដេអូ Bukayo Saka ជាមួយ ស្វីស:
វីដេអូ Bukayo Saka ជាមួយ Arsenal:

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



