Close
Featured-Image
មកស្គាល់កីឡាករវ័យក្មេងត្រៀមបង្ហាញខ្លួនជំនួស Vinicius Jr ក្នុងជំនួបជាមួយ អ៊ុយរូហ្គាយ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Endrick វ័យ ១៧ ឆ្នាំកីឡាកររបស់ក្លឹប Palmeiras នឹងចូលបង្ហាញខ្លួនជម្រើសដំបូងជំនួសតំណែងរៀមច្បង Vinicius Jr ដែលជាប់បម្រាមក្រោយទទួលកាតលឿងលើកទីពីរពេលប្រកួតស្មើកូឡុំប៊ីកាលពីថ្ងៃអង្គារ។កីឡាករអន្តរជាតិប្រេស៊ីលរូបនេះក៏និងត្រៀមបញ្ចប់ការផ្ទេរមកកាន់ក្រុមអធិរាជស Real Madrid នៅរយៈពេលដ៏ខ្លីខាងមុខក្នុងតម្លៃខ្លួន៦៤លានដុល្លា និងត្រៀមបង្ហាញខ្លួនចូលលេងនៅតំបន់ប្រយុទ្ធជួរមុខទាំងបីជាមួយមិត្តរួមជាតិ Raphinha និង Rodrygo សម្រាប់ការប្រកួតនៅវេលាម៉ោង៨ព្រឹកនាថ្ងៃអាទិត្យនៅកីឡដ្ឋាន Allegiant ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Copa America: Brazil Loses Vinicius for Quarter-Final Clash Against Uruguay | beIN SPORTS

Brazil to face Uruguay without Vinicius, but with Endrick

គ្រូបង្វឹកប្រេស៊ីលលោក Dorival បានលើកឡើងថាៈអវត្តមានរបស់ Vinicius Jr គឺជរឿងសំខាន់ដែលយើងបាត់បង់កីឡាករដ៏សំខាន់ម្នាក់ ។ ប៉ុន្តែពេលនេះយើងទទួលបានកីឡាករដែលកំពុងលេចធ្លោ និងកំពុងស្វែងរកឱកាសសាងកេរ្ត៍ឈ្មោះ។អាចជាពេលវេលាសម្រាប់គាត់ហើយ ព្រោះការពីយើងមិនចង់ប្រញាប់ប្រញាល់ដាក់អោយគាត់បង្ហាញសមត្ថភាព ប៉ុន្តែពេលនេះគឺត្រឹមត្រូវបំផុត

No Vinicius Jr for Brazil against Uruguay: Over to you, Endrick - The Athletic

ការពិតស្ថិតក្នុងវ័យ ១៧ ឆ្នាំ និង១១ ខែ គាត់គឺជាកីឡាករក្មេងជាងគេទីពីរនៅ Copa America បន្ទាប់ពី Kendry Paez របស់អេក្វាឌ័រដែលមានអាយុ ១៧ ឆ្នាំ និង១ ខែ។ គាត់បានស៊ុតបញ្ចូលទីគ្រាប់បាល់អន្តរជាតិដំបូងអោយប្រេស៊ីលក្នុងជ័យជម្នះ ១-0 ដោយជំនួបមិត្តភាពលើអង់គ្លេសនៅកីឡដ្ឋាន Wembley ក្នុងខែមីនា ហើយបន្ទាប់មករកបានពីរគ្រាប់ទៀតក្នុងការប្រកួតមិត្តភាពជាមួយអេស្ប៉ាញ និងម៉ិកស៊ិក។
ប្រភព:
វីដេអូ Endrick ជាមួយជម្រើសជាតិ

វីដេអូ Endrick ជាមួយក្លឹប

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង