
ប្រេស៊ីលអាចកក់កន្លែងមួយក្នុងវគ្គជម្រុះនៃពានរង្វាន់ Copa America សម្រាប់ឱកាសបង្ហាញខ្លួន៣ដងចុងក្រោយជាប់ៗគ្នា ត្រឹមទទួលបាន១ពិន្ទុនៅពេលដែលពួកគេត្រូវប្រកួតជាមួយក្រុមកូឡុំប៊ីនៅវេលាម៉ោង៨ព្រឹកថ្ងៃពុធស្អែកនេះនៅកីឡដ្ឋាន Levi’s ក្នុងទីក្រុង San Francisco ។មានន័៍យថាការទទួលជ័យជម្នះ ៤-១ លើក្រុមជម្រើសជាតិប៉ារ៉ាហ្គាយសម្រាប់ការប្រកួតជម្រុះក្នុងពូលលើកទី២បានធ្វើឱ្យពួកគេឡើងទៅកាន់ចំណាត់ថ្នាក់លេខ ២ ក្នុងពូល D ខណៈកូឡុំប៊ីបានដណ្តើមបានឈរនៅលេខរៀងទីមួយក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដោយសារការទទួលជ័យជម្នះ ៣-0 លើកូស្តារីកា។
១.ប្រវត្តិជួបគ្នា
ជួបគ្នា ៥ដងចុងក្រោយប្រេស៊ីលឈ្នះ២ ស្មើ២ និងចាញ់១ ខណៈការប្រកួតចុងក្រោយបង្អស់កូឡុំប៊ីផ្តូលប្រេស៊ីលដោយលទ្ធផល ២ទល់និង១ វគ្គជម្រុះ FIFA World Cup ២០២៤ កំលុងឆ្នាំ២០២៣ ខែវិច្ឆិកា
២.ពត៌មានក្រុមជម្រើសជាតិប្រេស៊ីល
លោកDorival Junior អាចនឹងមានការផ្លាស់ប្តូរមួយចំនួននៅទីនេះ ដោយមាន Vinicius Jr និង Lucas Paqueta ទាំងទទួលបានកាតលឿងពីការព្យួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Danilo, Beraldo, Marquinhos, Arana; Guimaraes, Gomes; Savio, Pereira, Rodrygo; Endrick
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមកូឡុំប៊ី
កូឡុំប៊ីសង្ឃឹមថាមានកីឡាករតែម្នាក់គត់ដែលអវត្តមាននៅពេលនេះគឺ Jhon Lucumi ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVargas; Munoz, Sanchez, Cuesta, Machado; Castano, Uribe, Arias; Sinisterra, Duran, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ :
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



