ក្រុមនាំមុខតារាងគឺកាំភ្លើងធំ Arsenal និងត្រូវបើកទ្វារកីឡាដ្ឋាន Emirate ប្រកួតជាមួយ Leeds Unitedដែលជាក្រុមឈរនៅលេខរៀងទី១៤ នៅរាត្រីថ្ងៃសៅរ៍នេះវេលាម៉ោង ៩យប់។ ក្រោយធ្លាក់ចេញពីក្របខ័ណ្ឌ Europa League ក្រោមថ្វីជើងSporting Lisbon នៅវគ្គ ១៦ក្រុមចុងក្រោយ។Arsenal កំពុងសម្លឹងចង់ឈ្នះការប្រកួតនៅក្របខណ្ឌ Premier League ជាលើកទី ៧ ជាប់ៗគ្នានៅចុងសប្តាហ៍នេះខណៈលោក Arteta មិនទាន់ទទួលបានលទ្ធផលល្អបែបនេះទេចាប់តាំងពីចូលកាន់តំណែង ខណៈពួកគេមានឪកាសបញ្ចប់ទី ដោយគ្រាប់បាល់មិនតិចជាងបីគ្រាប់ឡើយក្នុងការប្រកួតទាំងបួនដងចុងក្រោយរបស់ពួកគេ។
Leeds ដែលមានគម្លាតរហូត ៤៦ ពិន្ទុពីArsenalនិងឈរលើ២ពិន្ទុពីក្រុម West Ham ដែលកំពុងស្ថិតក្នុងតំបន់កាត់ចោលនៅលេខរៀងទី១៨ ប៉ុណ្ណោះ ។Arsenal បានផ្តួលម្ចាស់ផ្ទះ១-០កាលពីខែតុលា ក្នុងការជួបគ្នានៅរដូវកាលនេះខណៈបរាជ័យចុងក្រោយគឺខ្សែប្រយុទ្ធអន្តរជាតិអូស្រ្តាលី Mark Vidukaជាអ្នករកគ្រាប់បាល់ជ័យជំនះកាលពី ឆ្នាំ ២០០៣ដោយបានរារំាងដល់ក្តីសង្ឃឹមលើកពាន Premier League របស់ពួកគេ នោះ។ទោះយ៉ាងណាជំនួប៦ប្រកួតចុងក្រោយក្នុងនោះនៅ Premier League ៥ដង គឺ Leeds Utd មិនដែល ឈ្នះ Arsenal ទេមិនថាក្នុងនិងក្រៅដី។
១.៦ប្រកួតរបស់Arsenal នៅក្របខណ្ឌ Premier League គឺឈ្នះ៦ដង ខណៈ Leeds Utd ចាញ់៣ឈ្នះ២និងស្មើ១។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Arsenal
Ramsdale; White, Holding, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Jesus
(ទម្រង់លេងអាចនិងយកមកប្រើ ៤-៣-៣)
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Arsenal
(ទម្រង់លេងអាចនិងយកមកប្រើ ៤-២-៣-១)
Meslier; Ayling, Koch, Struijk, Firpo; McKennie, Roca; Harrison, Aaronson, Sinisterra; Bamford
៣.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៣:0 Leeds Utd។
ក្រុមមេឃខៀវMan. City នឹងព្យាយាមទប់គម្លាតអោយនៅត្រឹម៥ពិន្ទុទ្រឹងសម្រាប់ក្រុមរបស់ពួកគេដែលមានគម្លាតពីក្រុមក្រុមកំពូលតារាង Premier League គឺហង្សក្រហមLiverpool នៅពេលដែលពួកគេស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Hotspur មកកាន់កីឡដ្ឋាន Etihad នៅវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាតឆ្លងចូលថ្ងៃអាទិត្យស្ង្អែកនេះ។រវាងក្រុមម្ចាស់ផ្ទះនិងក្រុមភ្ញៀវកំពុងសម្លឹងចង់រកជ័យជំនះត្រលប់មកវិញក្រោយបរាជ័យក្រោមថ្វីជើងBrighton ២ទល់និង១ខណៈ Tottenham ចាញ់ក្រុមខ្សោយ Ipswich Town ក្នុងទឹកដីខ្លួនឯងមុនព្រឹត្តការណ៏Uefa Nation League។ សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺ Man.City ចាញ់២ឈ្នះ៣ស្មើ១ឈរនៅលេខរៀងទី២ ខណៈ Tottenham ឈ្នះ៣ចាញ់៣ឈរនៅលេខរៀងទី១០។ ១.ប្រវត្តិជួបគ្នាអត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Liverpool សម្លឹងចង់ផ្តួល Southampton ដើម្បីរក្សាការនាំមុខតារាង EPL សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ៥ប្រកួតចុងក្រោយ Man.City ឈ្នះ២ស្មើ១និងចាញ់២។ ការប្រកួតចុងក្រោយបង្អស់នៅទឹកដី Tottenham កាលពីខែតុលា ២០២៤ ក្រុម Man.City ត្រូវ Tottenahm បានផ្តួល […]