អីយ៉ាខ្សែបម្រើស្លាបម្នាក់ទៀតហើយ ដែល Man Utd កំពុងធ្វើការទាក់ទងចែចូវ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ របាយការណ៍នាថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានធ្វើការពិភាក្សាជុំវិញការផ្ទេរដ៏មានសក្តានុពល សម្រាប់ខ្សែបម្រើស្លាប Dan Ndoye របស់ក្លឹប Bologna នៅលីគ Serie A ប្រទេសអ៊ីតាលី។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

បច្ចុប្បន្នកីឡាករវ័យ ២៣ឆ្នាំ កំពុងប្រកបអាជីពក្នុងប្រទេសអ៊ីតាលី ក្រោយផ្លាស់ពីក្រុម Basel របស់ប្រទេសស្វីសកាលពីឆ្នាំមុន ដើម្បីចូលរួមជាមួយក្រុម Bologna។ ទន្ទឹមនឹងនេះ Ndoye រកបាន ៣គ្រាប់ និង Assists ៥ដង ក្នុងការបង្ហាញខ្លួន ៣៨ប្រកួត។ យ៉ាងណាមិញ នៅក្លឹបមិនសូវមានស្ថិតិល្អប្រសើរនោះទេ ដោយជាក់ស្តែងរូបគេមានទម្រង់លេងដ៏ល្អនៅព្រឹត្តិការណ៍ Euro ២០២៤ សម្រាប់ជម្រើសជាតិស្វីស ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាក្លឹបធំៗនៅអឺរ៉ុប។

ជាមួយគ្នានេះ Man UTD បានទាក់ទងពិភាក្សារួចហើយជាមួយ Bologna ជុំវិញការផ្ទេរកីឡាករដ៏មានសក្តានុពលរូបនេះ ដូច្នេះយើងមានតែរង់ចាំមើលទេថា សហម្ចាស់ក្លឹប Man Utd លោក Sir Jim Ratcliffe ពេញចិត្តនឹងប្រើវិធីសាស្រ្តបែបណា ដើម្បីទទួលបានហត្ថលេខាកីឡាកររូបនេះ៕

ប្រភព៖ SportsMole
Related Articles