(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងក្នុងការត្រលប់មកវិញជាមួយនឹងការដេញថ្លៃជាលើកទី២ សម្រាប់ហត្ថលេខារបស់ខ្សែការពារឆ្នើម Jarrad Branthwaite របស់ក្រុម Everton។ រំលឹកកាលពីដើមខែនេះ ការដេញថ្លៃជាលើកទី១ ក្នុងទំហំសាច់ប្រាក់ ៣៥លានផោន ត្រូវបានបដិសេធ ខណៈបច្ចុប្បន្នក្រុមតោខៀវ Chelsea ហ៊ានឱ្យតម្លៃផ្ទេរកីឡាករអន្តរជាតិអង់គ្លេសរូបនេះប្រមាណ ៧០លានផោន ដោយចាត់ទុកថាជាកីឡាករដ៏សំខាន់ម្នាក់នៅរដូវកាលក្រោយ។
ទោះជាយ៉ាងណាក៏ដោយ Branthwaite ចង់ផ្លាស់ទៅកាន់ទឹកដី Old Trafford ជាជាង Chelsea ខណៈដែល Chelsea ជាគូប្រជែងដេញថ្លៃដល់ទៅទ្វេដងនៃតម្លៃខ្លួននោះ។ អាស្រ័យហេតុនេះ Man Utd នឹងត្រូវបង្កើនតម្លៃដោះដូរកីឡាករវ័យត្រឹម ២១ឆ្នាំ រូបនេះឲ្យសាកសមនឹងទេពកោសល្យ ក៏ដូចជាឆន្ទៈ និងសំណើរសមរម្យណាមួយ ដែលអាចធ្វើឲ្យ Everton ពិចារណាទទួលយកដោយគ្មានលក្ខខណ្ឌ៕
ប្រភព៖ Manchester Evening News & Goal
ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Tottenham ដោយលទ្ធផល ៤ទល់និងក្រុមមេឃខៀវ Man.City បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួនមិនធ្លាប់មានក្នុងអាជីពជាអ្នកចាត់ការទូទៅគិតចាប់តាំពីឆ្មាំ២០០៦មក គឺគិតចាប់តំាងពីការដឹកដឹកនាំរបស់អតីតគ្រូបង្វឹកលោក Stuart Pearce។មានន័យថាបរាជ័យលើកទី៤នៅក្របខណ្ឌ៣ផ្សេងគ្នា និងជាលើកទីមួយខណៈ Man City ចាញ់បីប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Guardiola និងជាការបញ្ចប់កំនត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ៥២លើកផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៏ផងដែរមុនការប្រកួតចាប់ផ្តើមគឺខ្សែបម្រើកណ្តាល Rodri បានចេញមកបង្ហាញពានកិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស Ballon Dór ដែលបានឈ្នះកាលពីខែមុន មុនការប្រកួតនេះចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ តា Pep បង្កើតកំនត់ត្រាថ្មី និង តាមទាន់កំនត់ត្រាចាស់ក្រោយចាញ់ Tottenham ធ្ងន់ករ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការសញ្ជាតិអេស្បាញមិនដែលចាញ់ការប្រកួតលីកកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ ដល់ទៅ ៤គ្រាប់ទេកំលុងពេលដឹកនាំក្លឹបនៅអង់គ្លេស។ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man.City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ និងដឹកនាំ Barcelona បរាជ័យនៅ Champions […]