កីឡាករពីររូបគឺ Luis Diaz និង Darwin Nunez បានវិលត្រលប់មកហ្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃព្រហស្បតិ៍មុនការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍នាទឹកដី Etihad ជាមួយម្ចាស់ផ្ទះMan. City ។ខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិកូឡុំប៊ី Diaz មិនបានចូលលេងសម្រាប់ការប្រកួត ចាប់តាំងពីថ្ងៃទី ៩ ខែតុលាពេលដែលរូបគេបានរងរបួស ជង្គង់ធ្ងន់ ធ្ងរនៅ ពេលចាញ់Arsenal ៣ទល់និង២ ។
អតីតកីឡាករ Porto វ័យ ២៦ ឆ្នាំរូបនេះ ដំបូងឡើយត្រូវបានវាយតម្លៃថាអាចនិងអវត្តមានយ៉ាងហោចណាស់ ៣ខែ ប៉ុន្តែទីបំផុតគឺរូចគេចំណាយពេលព្យាបាលរបួសត្រឹមតែ២ខែប៉ុណ្ណោះ បូករួមការសម្រាកព្យាបាលនៅ ឯជំរុំហ្វឹកហាត់ក្នុងទីក្រុងឌូបៃ ក្នុងអំឡុងពេលបុណ្យណូអែលដើម្បីស្តារកាយសម្បទាឡើងវិញ។រីឯ Nunez ក៏បានចូលរួមក្នុងការហ្វឹកហាត់ផងដែរកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការដកខ្លួនចេញពីក្រុម Uruguay អំឡុងពេលសម្រាកអន្តរជាតិដោយសារតែបញ្ហាកជើង។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានទទួលការព្យាបាលរបួសកជើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល AXA របស់ Liverpool ដូច្នេះរូបគេនិង Diaz នឹងត្រូវប្រជែងគ្នាដើម្បីជាប់ជម្រើសដំបូងសម្រាប់ការប្រកួតដ៏សំខាន់នៅថ្ងៃសៅរ៏នេះ។
Liverpool បច្ចុប្បន្នកំពុងឈរនៅលេខរៀងទីប្រាំមួយក្នុងតារាង Premier League និងមានឪកាសឡើងទៅឈរនៅ លេខរៀងទីបួនជាមួយ Tottenham Hotspur ប្រសិនពួកគេផ្តួលMan City ដែលមិនមានវត្តមានកីឡាករឆ្នើម Erling Haaland មិនមានវត្តមានមកហ្វឹកហាត់ដោយសារបញ្ហារបួសក្រលៀន។
អតីតតារាសិច Mia Khlifa បានចេញមកបកស្រាយជុំវិញពាក្យចរចាមរាមដែលបានចោទប្រកាន់ថារូបនាងបានទាក់ទងដោយសំងាត់ជាមួយនឹងកីឡាករ Julian Alvares អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Man city ខណៈបច្ចុប្បន្នកំពុងប្រកបអាជីពនៅ AT Madrid ។ Mia បានបង្ហោះនូវសារខ្លីមួយលើគណនី Twitter ឬក៏ X ថា នាងមិនមានទំនាក់ទំនងជាមួយគ្នាទេ ហើយបញ្ជាក់ថា ប្រសិនបើនាងទាក់ទងនរណាម្នាក់មែននោះគឺគេម្នាក់នោះមានភាពចាស់ទុំល្មមនឹងចងចាំព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។អត្ថបទកំពុងចាប់អារម្មណ៍៖ អុញមិនទាន់ដឹងអីផង! គ្រូថ្មី Man Utd ទទួលបានរហ័សនាមដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីកូនក្រុម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ដែលខ្លឹមសារនេះនាងចង់វាយប្រហារទៅកាន់សារព័ត៌មានរបស់អាមេរិកដែលបានចុះផ្សាយ និងលើកយកហេតុការណ៍ Twin Tower 9/11 កាលពីឆ្នាំ២០០១ ជាអត្ថន័យក្នុងការឆ្លើយតបទៅកាន់សារព័ត៌មាននោះវិញ៕