
ប៉ូឡូញ និងត្រូវជួបក្រុមអូទ្រីសនាកីឡដ្ឋាន Olympiastadion ក្នុងទីក្រុងប៊ែកឡាំង នៅវេលាម៉ោង១១យប់ថ្ងៃសុក្រនេះខណៈពួកគេមិនចង់បរាជ័យជាលើកទី២ក្នុងពូល Dនោះទេ។គួររំលឹកថាការចាប់ផ្តើមយុទ្ធនាការ Euro ២០២៤ របស់ប៉ូឡូញបានជួបរឿងខកចិត្តក្រោយចាញ់ហូឡង់២-១ខណៈ អូទ្រីសត្រូវបានបារាំងផ្តួលក្នុងលទ្ធផល ១ទល់និង០ ។
១.ប្រវត្តិជួបគ្នា
ជំនួប៥លើកចុងក្រោយប៉ូឡូញឈ្នះ៣ ស្មើ២។
២.ពត៌មានក្រុមប៉ូឡូញ(ភ្ញៀវ)
បន្ទាប់ពីខកខានការប្រកួតបើកឆាកទល់នឹងហូឡង់ Robert Lewandowski បានត្រលប់មកហ្វឹកហាត់ពេញលេញវិញ ហើយអាចចាប់ផ្តើមនៅទីនេះ។ Bartosz Salamon នៅមិនទាន់ច្បាស់ថានិងចូលលេង ក្រោយមានបញ្ហារបួសម្រាមដៃកាលពីថ្ងៃអាទិត្យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSzczesny; Bednarek, Salamon, Kiwior; Frankowski, Szymanski, Romanczuk, Zielinski, Zalewski; Swiderski, Buksa
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៣.ពត៌មានក្រុមអូទ្រីស(ភ្ញៀវ)
Ralf Rangnick នឹងទទួលយកការលើកទឹកចិត្តពីទម្រង់លេងរបស់ក្រុមគាត់ទល់នឹងបារាំង ហើយទំនងជាមិនផ្លាស់ប្តូរទម្រង់លេង រឺក៏កីឡាករច្រើននោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPentz; Posch, Danso, Wober, Mwene; Seiwald, Grillitsch; Laimer, Baumgartner, Sabitzer; Arnautovic
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ប៉ូឡូញ ២ : ១ អូទ្រីស
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



