
(អាល្លឺម៉ង់)៖ កីឡាករ Filip Kostic របស់ក្រុមជម្រើសជាតិស៊ែប៊ី នឹងត្រូវចាកចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ European Championship ហើយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីខ្សែបម្រើស្លាបរូបនេះ បានរងរបួសសរសៃចងជង្គង់ ក្នុងការប្រកួតចាញ់ ១-០ របស់ស៊ែប៊ី ក្រោមថ្វីជើងក្រុមអង់គ្លេស នេះបើតាមការបញ្ជាក់ពីក្លឹប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ក្នុងថ្ងៃនេះ។
គួរជម្រាបផងដែរថា Kostic ត្រូវបានបង្ខំឱ្យចាកចេញពីទីលាននៅនាទីទី៤៣ បន្ទាប់ពីប៉ះទង្គិចគ្នា ជាមួយខ្សែបម្រើអង់គ្លេស Jude Bellingham ហើយវេជ្ជបណ្ឌិតរបស់ក្រុមជម្រើសជាតិបានបញ្ជាក់ថា កីឡាករវ័យ ៣១ឆ្នាំរូបនេះ ចាំបាច់ត្រូវការពេលវេលា យ៉ាងហោចណាស់ ២សប្តាហ៍ ដើម្បីឲ្យជាសះស្បើយឡើងវិញ៕
ប្រភព៖ CNA

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



