ការប្រកួតនៅក្នុងពូល F សម្រាប់ព្រឹត្តការណ៏ Euro 2024 ក្នុងទីក្រុង Dortmund រវាងម្ចាស់ផ្ទះទួរគី និងហ្សកហ្សីគឺជាការប្រកួតដ៏សំខាន់វេលាម៉ោង ១១យប់ មុនពេលព័រទុយហ្គាល់ និងសាធារណរដ្ឋឆេក ត្រូវប្រកួតគ្នាក្នុងវេលាម៉ោង ២រំលងអធ្រាតក្នុងពូលដូចគ្នា។ សម្រាប់តួគីទម្រង់លេងល្អបំផុតមិនធ្លាប់មានរបស់ទួរគីនៅក្នុងការប្រកួតជើងឯកអឺរ៉ុបបានត្រលប់មកវិញក្នុងឆ្នាំ ២០០៨ នៅពេលដែលពួកគេឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត ប៉ុន្តែពួកគេបានត្រឹមធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូលទាំង Euro ២០១៦ និង Euro ២០២០។ទោះយ៉ាងណាចរចៀគឺជាប្រទេសដែលបង្ហាញខ្លួនក្នុងព្រឹត្តិការ ណ៏ពានរង្វាន់ទ្វីបអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។ ៦ប្រកួតចុងក្រោយរបស់ Turkey នៅគ្រប់ក្របខណ្ឌប្រកួតគឺឈ្នះ១ចាញ់៣ស្មើ២ ខណៈ Georgia ឈ្នះ៤ស្មើនិងចាញ់១។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
១.ប្រវត្តិជួបគ្នា
ជួបគ្នា ៥លើកចុងក្រោយ តួគីឈ្នះ៣ស្មើ១និងចាញ់១។
២.ពត៌មានក្រុមតួគី(ភ្ញៀវ)
តួគីមានកីឡាករពេញលេញខណៈកីឡាករឆ្នើម Arda Guler ដែលបានបង្ហាញទម្រង់លេងល្អអោយ Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះរំពឹងថានឹងចូលលេងក្នុងការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGunok; Ayhan, Demiral, Bardakci, Kadioglu; Ozcan, Calhanoglu; Guler, Yildiz, Akturkoglu; Yilmaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមចរចៀ(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMamardashvili; Kverkvelia, Kashia, Dvali; Kakabadze, Kiteishvili, Kochorashvili, Shengelia, Chakvetadze; Kvaratskhelia, Mikautadze
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ តួគី ៣ : ២ ចរចៀ
ប្រភព:whoscored &sportskeeda&sportsmole