
(អង់គ្លេស)៖ របាយការណ៍ថ្ងៃនេះ បានឲ្យដឹងថា ខ្សែបម្រើឆ្នើម Christian Eriksen បានជូនដំណឹងដល់មិត្តភក្តិរបស់គាត់អំពីការសម្រេចចិត្តដ៏សំខាន់មួយជុំវិញអនាគតនៃការចាកចេញពីក្រុមបិសាចក្រហម Manchester United មុនពេលរដូវកាលថ្មីមកដល់។ ស្របពេលជាមួយគ្នានេះ ខ្សែបម្រើជម្រើសជាតិដាណឺម៉ាក បានគិតរួចហើយអំពីអនាគតនៅ Old Trafford ប៉ុន្តែក្នុងពេលឥឡូវគាត់កំពុងអវត្តមានក្នុងកាតព្វកិច្ចជួយក្រុមជម្រើសជាតិរបស់គាត់នៅ Euro ២០២៤។
ជម្រាបដែរថា ក្លឹបមកពីប្រទេសអារ៉ាប៊ីសាអូឌីត និងទួរគីចង់បាន Eriksen ជាយូរមកហើយ ខណៈព្រឹត្តិការណ៍ Euro ២០២៤ បានបញ្ចប់នឹងមានសំណើរថ្មីៗជាច្រើននឹងផ្តល់ជូនសម្រាប់គាត់ពិចារណាផងដែរ។ គាត់នៅសល់កុងត្រារយៈពេលមួយឆ្នាំទៀតលើលក្ខខណ្ឌបច្ចុប្បន្នជាមួយ Man Utd៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



